ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​បណ្ដើរ​រត់​បណ្ដើរ​ទាំង​មាន​ហូរ​ឈាម​ចេញពី​ប្រដាប់​ភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ដាយ​កំពុង​រៀប​អីវ៉ាន់ ស្រាប់តែ​កូនស្រី​ដែល​ទើបតែ​អាយុ​៦​ឆ្នាំ​យំ​សស្រាក់​បាន​រត់​មក ព្រមទាំង​មាន​ហូរ​ឈាម​ចេញពី​ប្រដាប់​ភេទ​ទៀត ហើយ​ប្រាប់​ថា …

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្ដាយ​កំពុង​រៀប​អីវ៉ាន់ ស្រាប់តែ​កូនស្រី​ដែល​ទើបតែ​អាយុ​៦​ឆ្នាំ​យំ​សស្រាក់​បាន​រត់​មក ព្រមទាំង​មាន​ហូរ​ឈាម​ចេញពី​ប្រដាប់​ភេទ​ទៀត ហើយ​ប្រាប់​ថា ក្មេង​ប្រុស​ម្នាក់​បាន​ចាប់រំលោភ​នាង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ផ្សារ​តាំង​កសាង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​ប្រុស​សង្ស័យ​ឈ្មោះ ណុ​ប បញ្ញា ហៅ ធី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ មាន​ឪពុក​ឈ្មោះ ណុ​ប សា​រិ​ទ្ធ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ស្បែកជើង​នៅ​ផ្សារ​តាំង​កសាង ម្តាយ​ឈ្មោះ សៅ ចិន្តា អាយុ​៣៥​ឆ្នាំ មុខរបរ​អ៊ុតសក់​ក្នុង​ផ្សារ​តាំង​កសាង មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ខណ្ឌ ចុះ​ទៅ​ឃាត់ខ្លួន​ក្មេង​ប្រុស​សង្ស័យ​តាម​ការ​ចង្អុល​ប្រាប់​ពី​ក្មេង​ស្រី​រង​គ្រោះ រួច​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប ។

តាម​សម្តី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​ទំនេរ​កូនស្រី​របស់​គាត់​តែងតែ​ចូល​លេង​ក្នុង​ផ្សារ​ជាមួយ​ក្មេង​ប្រុស​សង្ស័យ ដោយសារ​ចាស់​ៗ​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា លុះ​មក​ដល់​វេលា​ខាងលើ​ខណៈ​ដែល​កំពុង​រៀបចំ​អីវ៉ាន់ ស្រាប់តែ​កូនស្រី​រត់​មក​ពីក្រោយ​ផ្សារ​ទាំង​យំ​សស្រាក់ ព្រមទាំង​មាន​ឈាម​ប្រឡាក់​អាវ ហើយ​ប្រាប់​ថា ក្មេង​ប្រុស​ខាងលើ​បាន​នាំ​ទៅ​លេង​ខាងក្រោយ​ផ្សារ ហើយ​ចាប់រំលោភ ។

តាម​សម្តី​ក្មេង​ស្រី និង​កាយ​វិកាស របស់​ក្មេង​ស្រី​រង​គ្រោះ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ខាងលើ​ពិតជា​បាន​ចាប់រំលោភ​ប្រាកដ​មែន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ប្រុស​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ចាប់រំលោភ​មែន ប៉ុន្តែ​គ្រាន់តែ​ញុ​ល​ៗ អត់​ចូល​ដល់​ជម្រៅ​ឡើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​ជំ​ហ៊ាន​ដំបូង​ឃើញ​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ហូរ​ឈាម​តាម​ទ្វារមាស តែ​ទោះជា​យ៉ាងណា​រង់ចាំ​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន ។ ចំណែក​ក្មេង​ប្រុស​សង្ស័យ​ត្រូវ​បាន​នគរបាល​បន្ត​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕