ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ជាង​៣​ម៉ឺន​ដុល្លារ​ទិញ​ដុំ​ពេជ្រ​យក​ទៅ​ច្នៃ ចុង​ក្រោយ​ជាង​ឆ្លើយ​មួយ​ម៉ាត់ ស្ទើរ​គាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ នេះ ពាក់ព័ន្ធ​ពី​បទ​.​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ ៣១ ០០០ ដុល្លារ​អា​មេ​រិ​ក (​លក់ដុំ​ពេជ្រ​ក្លែងក្លាយ​) ។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១ នៅ​ចំណុច​បុរី លឹ​ម​ឈាង​ហាក់ ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​ស្គាល់ និង​រាប់អាន​ជន​រង​គ្រោះ​ឈ្មោះ អ៊ូច វ​ណ្ណា ជា​ច្រើន​ឆ្នាំ​មក​ហើយ លុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​យក​រូបសំណាក​ព្រះ​នាង​ទេព ធ្វើ​អំពី​ស្ពាន់​លាយ​មាស​ទំហំ​ប៉ុន​មេដៃ​១​គ្រឿង បង្ហាញ​ជន​រង​គ្រោះ ដោយ​ប្រាប់​ថា គេ​ម្នាក់​នៅ​ប៉ៃលិន​ឲ្យ ហើយ​គេ​នោះ​ក៏​នៅ​មាន​ដុំ​ពេជ្រ​មួយ​ដុំ​ធំ​ទៀត​ចង់​លក់​ដែរ ក្នុង​តម្លៃ ៣១ ០០០​ដុល្លារ​អា​មេ​រិ​ក ជា​ដុំ​ពេជ្រ​ពិតប្រាកដ​ដែល​ខ្លួន (​ជនសង្ស័យ​) បាន​ពិនិត្យ​រួច​ហើយ ។

បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ជន​រង​គ្រោះ​ទិញ​ដុំ​ពេជ្រ​នោះ ដើម្បី​ទុក​លក់​ចំណេញ​ចែក​លុយ​គ្នា ។ ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ការ​រាប់អាន​គ្នា​កន្លង​មក ជន​រង​គ្រោះ​បាន​ប្រគល់​ប្រាក់ ៣១ ០០០ ដុល្លារ​អា​មេ​រិ​ក ទៅ​ឱ្យ​ជនសង្ស័យ ដើម្បី​យក​ទៅ​ទិញ​ដុំ​ពេជ្រ​នោះ ក្រោយ​ពេល​ទទួល​បាន​ប្រាក់​ពី​ជន​រង​គ្រោះ​ហើយ ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន បាត់​ឈឹង​តែ​ម្តង ។

លុះដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២២ (៤​ខែ​ក្រោយមក​) ជនសង្ស័យ​ក៏​បាន​ត្រឡប់​មក​ពី​ទិញ​ដុំ​ពេជ្រ​នៅ​ខេត្ត​ប៉ៃលិន​វិញ ហើយ​ក៏​បាន​ជួប​ជន​រង​គ្រោះ​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​យក​ដុំ​ពេជ្រ​នោះ​ឲ្យ​ជន​រង​គ្រោះ​មើល ទើប​ជន​រង​គ្រោះ​នាំ​ជនសង្ស័យ​យក​ដុំ​ពេជ្រ​នោះ ទៅ​ឲ្យ​ជាង​ច្នៃត្បូង​នៅ​ម្តុំ​ផ្សារ​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​ពិនិត្យ​មើល ស្រាប់តែ​ជាង​ច្នៃ​ឆ្លើយ​ថា «​ដុំ​ពេជ្រ​ក្លែងក្លាយ​» ។

ដោយសារ​ការ​ប៉ិន​ប្រសប់​ក្នុង​ការ​ឆ​បោ​.​ក ជនសង្ស័យ​បាន​យក​ដុំ​ពេជ្រ​នោះ រួច​រត់គេច​ខ្លួន​បន្ត​ទៀត លុះ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ជន​រង​គ្រោះ​ក៏​បាន​ជួប​ជនសង្ស័យ​ម្តងទៀត​នៅ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ជិត​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ក៏​ឃាត់ខ្លួន​នាំ​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ