ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការ​ងារ​ព្រៃ​ឈើ ​បានកាត់ក្រី សម្អាតមែក​ដើមចាន់ ដែលបាក់នៅចំនុចរោងទោង​ខាងត្បូង ប្រាសាទតាព្រហ្ម

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមកាងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ​ទេស​ភាព​​វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបាន​បាក់​នៅ​ចំនុចរោងទោងខាងត្បូង នៃប្រាសាទតាព្រហ្ម។…

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមកាងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ​ទេស​ភាព​​វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីសម្អាតមែកដើមចាន់ ដែលបាន​បាក់​នៅ​ចំនុចរោងទោងខាងត្បូង នៃប្រាសាទតាព្រហ្ម។ ការងារកាត់ក្រីសម្អាតមែកដើមចាន់ ដែលបាន​បាក់នេះ ក្នុងគោលបំណងធានាដល់សុវត្ថិភាពភ្ញៀវទេសចរ​សាធារណជន និងប្រាសាទ​ចៀសវាង​គ្រោះថ្នាក់ណាមួយ ជាយថាហេតុ។

សូមជម្រាប​ថា កន្លងមកនេះ អាជ្ញាធរជាតិអប្សរា តែងតែជូនដំណឹងដល់សាធារណជន ស្តីពី ការ​កាត់​ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និង​ទីតាំង​សំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសុវត្ថិភាពសាធារណៈ និងលើកកម្ពស់សោភ័ណភាព​ នៅតាមដងផ្លូវ និងបរិវេណប្រាសាទនានា៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ