ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ពេល​៤៨ម៉ោង​ឱ្យ​​ឧកញ៉ា ជួប ច័ន្ទ រក​ប្រាក់​សង​ដើមបណ្តឹង​​​ជាង១លានដុល្លារ​ បើ​មិន​បាន​ ពន្ធនាគារ​ព្រៃ​ស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​ដើមបណ្តឹង ប្តឹង​ឧក ញ៉ា ជួប ច័ន្ទ ពាក់​ពន្ធ​ពី​បទ​.​មិន​

រាជធានី​ភ្នំពេញ ៖ លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​ដើមបណ្តឹង ប្តឹង​ឧក ញ៉ា ជួប ច័ន្ទ ពាក់​ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បករ​ណ៍អាច​ជួញដូរ​បាន បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា​នេះ​ថា ស្ថាប័ន​អយ្យការ​បាន​ទុក​ពេល​៤៨ម៉ោង​ឲ្យ​ឧកញ៉ា ជួប ច័ន្ទ រក​ប្រាក់​មក​ដោះបំណុល​ចំនួន​១ លាន​ដុល្លារ និង​ជម្ងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត បើ​មិន​បាន ឬ​មិន​ត្រូវ​គ្នា​នោះ​ទេ ចុង​ក្រោយ​វាសនា​លោក​ឧកញ៉ា ជួប ច័ន្ទ និង​ត្រូវ​ទៅ​ដេក​ពន្ធនាគារ​ព្រៃ​ស ។

លោក លីវ វុ​ទ្ធី បន្ត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២៥០«ង» ​ដែល​បាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធនាគារ​កំណត់​២ឆ្នាំ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បានប្រព្រឹត្ត​កាលពី​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និ​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ជនជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ ប្តឹង​ឧទ្ធរណ៍ ។

​ក្រោយ​ពី​បាន​ឆ្លងកាត់​សវនាការ​ដេញដោល​រួច​មក សាលាឧទ្ធរណ៍​ភ្នំពេញ​ក៏​បាន​ចេញ​សាលដីកា​លេខ ៥៣ «​ក្ររ​.​សវ​»​ចុះ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០៨ ដោយ​សម្រេច​តម្កល់​សា ល​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល លើក លែង​តែ​ចំណុច​ទី​១​នៃ​ការ​ផ្តន្ទាទោស​ឈ្មោះ ជួប ច័ន្ទ ដាក់​ពន្ធ​នា គារ​កំណត់​២ ឆ្នាំ នៃ​សាលក្រម​នេះ ត្រូវ​កែប្រែ​ទៅ​ជា​ទោស​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល​៧ វិញ ទោស​នៅ​សល់​ព្យួរ​ការ​អនុ វត្ត​ធម្មតា តាម​មាត្រា ១០៧ នៃ​ក្រមព្រហ្មទណ្ឌ ។

បន្ទាប់​មក​ឈ្មោះ ជួប ច័ន្ទ ក៏​បាន​ប្តឹង​សាទុក្ខ​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ នោះ​ទៀត ទើប​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ តុលាការ​កំពូល​ក៏​បាន​ចេញ​សាលដីកា​លេខ «១២៧» ដោយ​បាន​សម្រេច បដិសេធ​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ ជួប ច័ន្ទ និង​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុក ជា​បានការ ។ ដោយសារ​សាលដីកា​របស់​សភា​ព្រហ្មទណ្ឌ នៃ​តុលាការ​កំពូល​បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ​២០២២ លោក លីវ វុ​ទ្ធី ជា​ម្ចាស់បំណុល​ក្នុង​សំណុំរឿង​នេះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អយ្យការ​អម​សាលា​ដំ​បូ ង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​សាលក្រម និង​សាលដីកា​ខាងលើ​នេះ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ