ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ភ្លៀង​១​មេ ដំបូល​សាលា​របើក​ខ្ទេច ធ្វើ​ឱ្យ​​កូនសិស្ស​ខក​រៀន

1 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ធ្លាក់​ធ្វើ​ឱ្យ​ដំបូល​សាលា​បឋម​សិក្សា​ក្បាល​សេះ របើក​ទាំង​ផ្ទាំង ព្រមទាំង​ខូចខាត​សម្ភារ​ការ​សិក្សា​មួយ​ចំនួន មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ​។ ជាមួយ​នោះ ​ធ្វើ​ឲ្យ​សិស្ស​មិន​អាច​រៀនសូត្រ​​បាន​ត្រូវ​ពន្យារពេល​មួយ​រយៈ​ខ្លីសិន…

ខេត្ត​​ត្បូងឃ្មុំ ៖ ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ធ្លាក់​ធ្វើ​ឱ្យ​ដំបូល​សាលា​បឋម​សិក្សា​ក្បាល​សេះ របើក​ទាំង​ផ្ទាំង ព្រមទាំង​ខូចខាត​សម្ភារ​ការ​សិក្សា​មួយ​ចំនួន មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ​។ ជាមួយ​នោះ ​ធ្វើ​ឲ្យ​សិស្ស​មិន​អាច​រៀនសូត្រ​​បាន​ត្រូវ​ពន្យារពេល​មួយ​រយៈ​ខ្លីសិន ​។

សូម​បញ្ជាក់​ផងដែរថា នៅ​​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ឆ្នាំ​២០២២ វត្តមាន​របស់​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់ ​ព្រមទាំង​ស្ថាប័ន​ជំនាញ​មន្ទីរ​ចុះ​ពិនិត្យ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ក្រុម​ជាង​វាយតម្លៃ ​។

​ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ជា​ខ្លាំង និង​បាន​អំពាវនាវ​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ ចំពោះ​ហេតុការណ៍ ដែល​បាន​បង្ក​ឡើង​ដោយសា​រគ្រោះ​ធម្មជាតិ​នេះ ហើយ​វា​បណ្ដាល​ឲ្យ​ប៉ើងរ​ដំបូង​សាលា​ជា​ហេតុ​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​សិក្សា​របស់​ក្មួយ​ៗ ។ ប៉ុន្តែ ជា​សំណាងល្អ ដែល​មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ ណា​ម្នាក់​រង​របួស​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ទេ​ ។

លោក​សេង សុ​ខឿន អភិបាលស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា កាលពី​ល្ងាច ទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ដំបូល​សាលា​បឋម​សិក្សា​ក្បាល​​បឹង​សេះ រង​ការ​ខូចខាត​យ៉ាងដំណំ អស់​ដំបូល​សាលា​៥​ខ្នង គិត​ជា​ប្រាក់​អស់​ប្រមាណ​ជាង ១០០០០​ដុល្លារ ​។

​ក្រោយ​មហន្តរាយ​នេះ​បាន​កើតឡើង​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​តែ​ម្ដង​។ ជាមួយ​នោះ​ក្រុម​ជាង​បាន​សន្យា​ថា អាច​ប្រើ​ពេល​មួ​យស​ប្តា​ហ៍​ដើម្បី​ជួសជុល​ដំបូល​​សិក្សា​នេះ​និង​រួចរាល់​ជា​ស្ថាពរ​និង​វិញ​។ ​

សូមបញ្ជាក់ទៀតថា អគារសិក្សា​ដែល​រង​ការ​ខូចខាត​ដំបូល​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ដោយ​ប្រើប្រាស់​ថវិកាជាតិ​ ។ អភិបាលស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា​ ក្រោយ​ពី​ដំបូល​ប៉ើង​ធ្វើ​ឲ្យ​សៀវភៅ​របស់​គ្រូ​ ។​នៅ​តាម​បន្ទប់​ថ្នាក់រៀន​នីមួយ​ៗ ​ត្រូវ​ខូចខាត​សើម​ដោយ​ទឹកភ្លៀង​មិន​អាច​ប្រើប្រាស់​កើត ទោះជា​យ៉ាងនេះ​ក៏​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ប្រឹងប្រែង​យក​មក​បំពេញ​ជំនួស​វិញ​ដើម្បី​ឲ្យ​ក្មួយ​ៗ​បាន​សិក្សា​រៀនសូត្រ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ