ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងព្រៃដីថ្មី ស្ថិតក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះឈ្មោះ ឡាយ ស្រីងីន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុ ។
យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌខេត្តកោះកុងបានឲ្យដឹងថា ជាធម្មតាក្មេងស្រីរងគ្រោះតែងតែទៅឃ្វាលគោនៅឯវាល ។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះត្រូវជនមិនស្គាល់មុខរំលោភរួចសម្លាប់ដើម្បីបំបាត់ភស្តុតាង ៕
ចែករំលែកព័តមាននេះ