ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បា.ត់​ខ្លួន​ក្នុង​អូរ​ព្រំដែន​អស់​១យប់ រកមិនទាន់ឃើញ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ប្រុស ​អាយុ​៤​ឆ្នាំ​ម្នាក់​ បាន​បា.ត់​ខ្លួន​ក្នុង​អូរ​ព្រំដែន​ បង្កឱ្យ​មានការ​​ភ្ញាក់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្មេង​ប្រុស ​អាយុ​៤​ឆ្នាំ​ម្នាក់​ បាន​បា.ត់​ខ្លួន​ក្នុង​អូរ​ព្រំដែន​ បង្កឱ្យ​មានការ​​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​៤​ កញ្ញា​ ​ឆ្នាំ២០២២​ ហើយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយរុករក​ ដោយ​មាន​ទាំង​ក្រុមការងារ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​ស្រុក​អារ​ញ្ញា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ផង​ដែរ​ ។

​ក្មេង​រង​គ្រោះ​ឈ្មោះ​ឡៃ​ ម៉េ​ង​ស៊ឺ​ ភេទ​ប្រុស ​អាយុ​៤​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​លឿន​ ឡៃ​ និង​ម្តាយ​ឈ្មោះ​ចិន​ សា​វុន ​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​

នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ប្រចាំ​ភូមិសាស្ត្រ​កើតហេតុ​ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ មុន​​ពេល​កើតហេតុ​ ក្មេង​រង​គ្រោះ​និង​បងប្រុស​របស់​គេ​រួម​ទាំង​ក្មេង​ៗ​មួយ​ចំនួន​ទៀត​បាន​ទៅ​លេង​ទឹកអូរ​ព្រំដែន​នៅ​ចំណុច​កើតហេតុ​​ខាងលើ ដោយ​បងប្រុស​របស់​ក្មេង​រង​គ្រោះ​រវល់​ឡើងដើមឈើ​ហក់​ទឹក​លេង​ ទុក​ប្អូន​ខ្លួន​ឲ្យ​នៅ​លេង​មាត់​អូរ​ ។

​​តាម​ប្រភព​​​ដដែល​បាន​​បន្ត​ថា​ លុះ​បងប្រុសរបស់​​ក្មេង​រង​គ្រោះ​រក​មើល​ និង​ហៅ​មិនឃើញ​ប្អូន​ ទើបរ​ត់ទៅ​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ​និង​បង្ករ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។

​ទោះ​យ៉ាងណា​ក៏ដោយ​ ករណី​បាត់​ខ្លួន​ក្មេង​ប្រុស​ខាងលើ​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​គាត ​ហ៊ុ​ល ​អភិបាល​នៃ​គណៈ​អភិបាលក្រុង ​បាន​ដឹកនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទៅ​ភូមិសាស្ត្រ​កើតហេតុ​ជួយ​រុ​ក​រក​ជាមួយ​ក្រុមការងារ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​ស្រុក​អារញ្ញប្រទេស​ថៃ​១៧​នាក់​ រហូត​ដល់​ម៉ោងជាង​៩​យប់​ថ្ងៃ​ដដែល​ តែ​នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ​។​

ក្រុមការងារ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​ស្រុក​អារញ្ញ​សន្យា​ថា​នឹង​វិល​ត្រឡប់​មក​សហ​ការជួយ​រុ​ក​រក​ក្មេង​រង​គ្រោះ​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា​ បន្ត​ទៀត​។​

នគរបាល​ការពារ​ព្រំដែន​គោក​ប្រចាំ​ភូមិសាស្ត្រ​កើតហេតុ​និយាយ​ថា​ មូលហេតុ​ដែល​ពិបាក​រុ​ករក​ក្មេង​រង​គ្រោះ​ ព្រោះតែ​ស្ថា​ភាព​ក្នុង​អូរ​ព្រំ​ដែនទឹក​ហូរ​ខ្លាំង​ បើ​ទោះជា​ទឹក​នៅ​ពាក់កណ្តាល​អូរ​មិន​ឡើង​ខ្លាំង​ក៏ដោយ​ ។

គួរ​បញ្ជាក់​ថា​ ករណី​ក្មេង​បា.ត់ខ្លួនដោយសារ​ល.ង់ទឹកនា​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ចំនួន​២​នាក់​ហើយ​ នៅ​ក្នុង​សង្កាត់​អូរ​ជ្រៅ​ ដោយ​​ករណី​ទី១-គឺ​ក្មេង​ស្រី​ម្នាក់ត្រូវទឹកហូរកួច​​ធ្លា.ក់​ចូល​ទឹកលូ​​បាត់​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ​សីហា ឆ្នាំ​​២០២២ ​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរ​ជ្រៅ ​និង​រក​ឃើញ​ស.ព​នៅ​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា​ និង​ករណី​ទី​២​-ជា​ក្មេង​ប្រុស​ដែល​កំពុង​បា.ត់​ខ្លួន ​ដែល​ករណី​នេះ​ជា​កា​ធ្វេសប្រហែស​របស់​អាណាព្យាបាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ