ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនជាតិ​ថៃ​៤​នាក់ ក្នុង​នោះ​ស្លា​.​ប់ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ជាង​៤០​គីឡូក្រាម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចាប់ខ្លួន​ជនជាតិ​ថៃ​៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម ដោយ​អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ចាប់ខ្លួន​ជនជាតិ​ថៃ​៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម ដោយ​អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី​, លោក​ឧត្តម សេនីយ៍​ទោ ឆាយ ហួត​, លោក ឧត្តមសេនីយ៍ត្រី គឹ​ម តូ​, លោក វរសេនីយ៍ទោ ទេព សុវណ្ណ​ដា​រ៉ា នាយករង​មន្ទីរ បាន​ធ្វើការ​ស៊ើបអង្កេត​ជាង​១​ខែ ចូលរួម​សហការ​ពី​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ុ ស​ភ្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ក្រុម​ឧ​ក្រិ​ដ្ធ​ជន​ជា​ជនជាតិ​ថៃ ដឹក​ជញ្ជូន ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​កែវ​ចិន្តា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ក្នុង​ករណី​នេះ​ដែរ ជនសង្ស័យ​បាន​បើករថយន្ត​បំ​បុក និង​ប្រើ​អាវុធ​បាញ់​មក​លើ​សមត្ថកិច្ច​ចំនួន ៨​គ្រាប់ ហើយ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​វិញ បណ្តាល​ឲ្យ​ជនសង្ស័យ​០១​នាក់ ស្លាប់ និង​០១​នាក់ រង​របួស ។

កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ រួម​មាន ៖
១. ឈ្មោះ នុំ ប៉ា​គុន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ថៃ
២. ឈ្មោះ សែ​ប ជី​ឡែ​ង​ស៊ុ​ក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ថៃ
៣. ឈ្មោះ ណា កូ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិ ថៃ​(​រង​របួស​) មេខ្លោង​ឧក្រិដ្ឋជន និង​ជា​មុខសញ្ញា​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ជា​ច្រើន​ករណី ឃាតករ​បា​.​ញ់​ស​ម្លា​.​ប់​ប៉ូលិស​ថៃ និង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ថៃ​ទៀត​ផង ។
និង​៤. ឈ្មោះ NATTHAPONG POLKHAN ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ថៃ​(​ស្លា​.​ប់​) ។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង ៖
-​គ្រឿងញៀន​សរុប​៤១ គីឡូ ៩៣២ ក្រាម
-​សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន​(KETAMINE)​ទម្ងន់​១២ គីឡូ ១៨០ ក្រាម
-​សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ទម្ងន់ ២៩ គីឡូ ៧៥២ ក្រាម
-​រថយន្ត ២​គ្រឿង
-​អាវុធ​ខ្លី ២​ដើម ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ