ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បុក​ជាមួយ​គោ​យន្ត ស្លា.ប់​ម្នាក់​របួស​បាក់ជើង​ម្នាក់​នៅ​ក្រុង​បា​វិត

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ទេសចរណ៍​៤៥​កៅអី បុក​ជាមួយ​គោ​យន្ត​ដឹក​ដើម​ប្រេងខ្យល់​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​គោ​យន្ត​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​គោ​យន្ត

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ទេសចរណ៍​៤៥​កៅអី បុក​ជាមួយ​គោ​យន្ត​ដឹក​ដើម​ប្រេងខ្យល់​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​នៅ​លើ​គោ​យន្ត រីឯ​រថយន្តក្រុង​រេ​ចង្កូត​បើក​បុក​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ឈប់​ចាក់​សាំង​ខាង​មុខ​តូប​លក់​កាហ្វេ​បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ម្ខាង និង​ជ្រុល​ចូល​ក្នុង​ហាង​លក់​កាហ្វេ​បុក​រះ​ធ្វើ​ឲ្យ​ភ្ញៀវ​កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេ​រត់​ប្រាស​អាយុ​ភ័យ​ស្លន់ស្លោ​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦​កុម្ភៈ ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​ធ្លក ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់​បើកបរ​គោ​យន្ត​ដឹក​ដើម​ប្រេងខ្យល់​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ចូល​ទ្រូង​ថ្នល់​ស្រប​ពេល​នោះ​ក៏​មាន​រថយន្តក្រុង​មួយ​គ្រឿង​ប្រភេទ​ទេសចរណ៍​៤៥​កៅអី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម បើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ក៏​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​នៅ​លើ​គោ​យន្ត​គួរ​ឲ្យ​រន្ធត់​។

បន្ទាប់​មក​រថយន្ត​បង្ក រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឈប់​ចាក់​សាំង​នៅ​ខាង​មុខ​ផ្ទះ​លក់​កាហ្វេ​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ រង​របួស​បាក់ជើង​ម្ខាង រីឯ​បុរស​ជា​ប្តី​គេច​ផុត រថយន្ត​ក៏​ជ្រុល​ចង្កូត​បុក​ចូល​ក្នុងផ្ទះ​លក់​កាហ្វេ​បុក​រះ បណ្តាល​ឲ្យ​ភ្ញៀវ​ភិតភ័យ​រត់​ប្រាស​អាយុ​។ បន្ទាប់​មក​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ​អ្នក​បើក​គោ​យន្ត​ដឹក​ដើម​ប្រេងខ្យល់​រេ​ចង្កូត​ចូល​ទ្រូង​ថ្នល់​បណ្តាល​ឲ្យ​ដើម​ប្រេងខ្យល់​រេ​ចូល​ផ្លូវ​រថយន្តក្រុង​ទើប​បុក​គ្នា​ដូច្នេះ ទោះបី​យ៉ាងណា​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​និង​វាស់វែង​រក​ឲ្យ​ឃើញ​ថា តើ​ភាគី​ណា​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕