ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេចចិត្ត​របស់​លោក Trump លើ​អីុរ៉​ង់​អាច​ធ្វើ​ឱ្យ Boeing បាត់បង់​ការងារ

7 ឆ្នាំ មុន

កិច្ចព្រមព្រៀង​លក់​យន្តហោះ​ប្រមាណ​៨០​គ្រឿង​របស់ Boeing ទៅ​កាន់​ក្រុមហ៊ុន​អាកាសចរណ៍ Iran Air គឺ​មាន​បញ្ហា​តាំងពី​មុន​ពេល​លោក​ប្រធានាធិបតី Trump ឡើង​កាន់​តំណែង​ម្ល៉េះ ប៉ុន្តែ​ពេល​នេះ Boeing

កិច្ចព្រមព្រៀង​លក់​យន្តហោះ​ប្រមាណ​៨០​គ្រឿង​របស់ Boeing ទៅ​កាន់​ក្រុមហ៊ុន​អាកាសចរណ៍ Iran Air គឺ​មាន​បញ្ហា​តាំងពី​មុន​ពេល​លោក​ប្រធានាធិបតី Trump ឡើង​កាន់​តំណែង​ម្ល៉េះ ប៉ុន្តែ​ពេល​នេះ Boeing កាន់តែ​ភ័យ​ព្រួយ​ខ្លាំង​ឡើង មាន​ន័យ​ថា ពលករ​ធ្វើការ​ក្នុង​រោងចក្រ​អា​មេ​រិ​ក ដែល​ពឹងផ្អែក​លើ​កិច្ចព្រមព្រៀង​ខាងលើ​នេះ អាច​នឹង​មាន​បញ្ហា​ផង​ដែរ ។

បន្ទាប់​ពី​ឡើង​កាន់​តំណែង លោក Trump បាន​ហាមឃាត់​អ្នកដំណើរ​មក​ពី​ប្រទេស ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម រួម​ទាំង​អីុរ៉​ង់​ផង​ដែរ មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ។ បន្ទាប់​ពី​អីុ​រ៉​ង់​ធ្វើ​តេស​កាំជ្រួច​មី​ស៊ី​ល លោក​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ម្តងទៀត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ។

ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​មិន​បញ្ចប់​កិច្ចព្រមព្រៀង​របស់ Boeing ទាំងស្រុង​ទេ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​សម្រេច ព្រោះ​អីុ​រ៉​ង់​អាច​នឹង​សងសឹក ហើយ​បញ្ចប់​កិច្ចសន្យា​នេះ ។

កិច្ចព្រមព្រៀង​ស្រ​ដៀង​គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន​ប្រកួតប្រជែង​របស់ Boeing គឺ Airbus ក្នុង​ការ​លក់​យន្តហោះ​១០០​គ្រឿង​តម្លៃ​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ ក៏​អាច​នឹង​មាន​បញ្ហា​ដែរ ព្រោះ​យន្តហោះ​របស់ Airbus ប្រើប្រាស់​គ្រឿង​ជា​ច្រើន​ពី​សហរដ្ឋអាមេរិក ហើយ​ការ​លក់​ក៏​ត្រូវ​មានការ​អនុញ្ញាត​ពី​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក Richard Aboulafia អ្នកវិភាគ​ផ្នែក​អាកាសចរណ៍ Teal Group និយាយ​ថា ៖ « វា​មិនល្អ​ឡើយ​សម្រាប់​កិច្ចព្រមព្រៀង​យន្តហោះ » ។

បញ្ហា​សម្រាប់​លោក Trump គឺ​ការ​សម្រេចចិត្ត​នេះ​អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ផ្នែក​ផលិត​ក្នុង​សហរដ្ឋអាមេរិក ដែល​លោក​អះអាង​ថា ជា​អ្វី​សំខាន់​បំផុត​ចំពោះ​លោក ។

Boeing ក៏​ធ្លាប់​និយាយ​ដែរ​ថា កិច្ចព្រមព្រៀង​ជាមួយ​អីុរ៉​ង់​នេះ​សំខាន់​ណាស់​សម្រាប់​ការងារ​ជិត​១០​ម៉ឺន​ក្នុង​ក្រុមហ៊ុន​របស់​ពួក​គេ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ ។

ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ក៏​មិន​ប្រាកដ​ថា អាច​នឹង​ធ្វើ​ឲ្យ​ការងារ​ចំនួន​១០​ម៉ឺន​ត្រូវ​បាត់បង់​ដែរ ប៉ុន្តែ Boeing បាន​កាត់​បន្ថយ​បុគ្គលិក​ពិតមែន ។

លោក Adam Pilarski អនុប្រធាន​ក្រុមហ៊ុន Avitas ថ្លែង​ថា ៖ « ប្រសិនបើ​លោក Trump រារាំង​ការ​លក់​របស់ Airbus នោះ លោក​អាច​នឹង​បង្ក​បញ្ហា​ដល់​ក្រុមហ៊ុន​ផលិត​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ផ្គត់ផ្គង់​ដល់ Airbus » ៕