ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​រវាង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak នឹង​ដឹកនាំ​ក្រុម​អាជីវកម្ម​ថៃ​ជួប​ជាមួយ​មន្ត្រី និង​អាជីវករ​មី​យ៉ា​ន់​ម៉ា ដើម្បី​បន្ត​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ដំណើរការ​ពាណិជ្ជកម្ម​ឆ្លង​ដែន

ប្រទេស​ថៃ ៖ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak នឹង​ដឹកនាំ​ក្រុម​អាជីវកម្ម​ថៃ​ជួប​ជាមួយ​មន្ត្រី និង​អាជីវករ​មី​យ៉ា​ន់​ម៉ា ដើម្បី​បន្ត​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ដំណើរការ​ពាណិជ្ជកម្ម​ឆ្លង​ដែន នា​ថ្ងៃ​ទី​៣ និង​៤ កុម្ភៈ​នេះ ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក Uttama Savanayana ថ្លែង​ថា ៖ « ក្រុម​អាជីវករ​ថៃ រួម​មាន ក្រុមហ៊ុន PTT Plc, Siam Cement Group និង Ch. Kanchang Plc នឹង​ចូលរួម​ការ​ជួបជុំ​ជាមួយ​ក្រុម​មន្ត្រី​មី​យ៉ា​ន់​ម៉ា រួម​មាន អ្នក​ប្រឹក្សា​របស់​លោកស្រី Aung San Suu Kyi ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ផង​ដែរ » ។

លោក Uttama បន្ត​ថា ប្រធាន​អាជ្ញាធរ​តំបន់ឧស្សាហកម្ម​ប្រទេស​ថៃ (IEAT) នឹង​ចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ស្វែងរក​ផ្លូវ​អភិវឌ្ឍន៍​តំបន់​ថ្មី​នៅ​មី​យ៉ា​ន់​ម៉ា ។

លោក​បន្ថែម​ថា សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​កំពុង​តែ​ឈាន​ចូល​ក្នុង​រយៈកាល​ថ្មី​មួយ ដោយ​មាន​វិស័យ​ឧស្សាហកម្ម​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​លូតលាស់ ហើយ​ប្រទេស​នេះ​ត្រូវការ​ជំនាញ​ពី​ប្រទេស​ថៃ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​ប្រសើរ​ឡើង ។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ និង​គណៈ​-​ក​ម្មា​ធិ​ការ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច​អចិន្ត្រៃយ៍​រួម (JSCCIB) នឹង​ចូលរួម​ផង​ដែរ ដោយ​ជួប​ជាមួយ​អាជីវករ​មី​យ៉ា​ន់​ម៉ា ដើម្បី​បង្កើត​ការ​សហការ​ផ្នែក​សេដ្ឋកិច្ច និង​ទំនាក់ទំនង​អាជីវកម្ម ដែល​នឹង​នាំ​ទៅ​រក​ការ​បង្កើន​ការ​វិនិយោគ​នា​ថ្ងៃ​អនាគត ៕