ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ រឹបអូស​គ្រឿង​ញៀ​.​ន​ជាង​១០០​គីឡូក្រាម

1 ឆ្នាំ មុន
  • ភ្នំពេញ

អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ។

នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​៣២​នាទី​រសៀល កម្លាំង​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​​បទល្មើស​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ យិ​ន បញ្ញា​រិ​ទ្ធ លោក ឧត្តមសេនីយ៍​ទោ អ៊ិ​ន សុង​, លោក​វរសេនីយ៍ឯក ដុស​វ​ណ្ណា សុ​វឌ្ឍន​: នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឌុ​ក មក​រា នាយការិយាល័យ​(​ក​៩) និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មានការ​សម្របសម្រួល​ពី ឯកឧត្តម ទី សុ​វិ​ន ថា​ល​, ឯកឧត្តម ជេ​ត ខេមរា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​-​ខេត្តស្ទឹងត្រែង និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ TU SUERONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន រួម​ទាំង​វត្ថុ​តាង​មាន ៖ ១- កេ​តា​មីន (KETAMINE) ១០០​ដុំ ស្មើនឹង​ទម្ងន់ ១០០ គ​.​ក្រ និង​៨០​ក្រាម​។ ២- រថយន្ត​០១​គ្រឿ​ង៊ និង​៣- ទូរ​សព្ទ័​ដៃ ០១​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ដែល​ចាប់​យក​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យើង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង បន្ត​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ