ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​យក​ប្រាក់​ជន​រង​គ្រោះ​ជាង​១​ម៉ឺន​ដុល្លារ តាម​រយៈ​មនុស្ស​ចិត្តធម៌​ផ្ញើ​ទ្រព្យ​មក​ពី​បរទេស

3 ឆ្នាំ មុន

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​កូ​ដូ​វ័​រ​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆ​បោ​.​ក​ប្រាក់​ចំនួន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​កូ​ដូ​វ័​រ​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើ​ល្បិច​ឆ​បោ​.​ក​ប្រាក់​ចំនួន ១៧ ៥០០ ដុល្លារ​អា​មេ​រិ​ក ពី​ជន​រង​គ្រោះ​នៅ​ក្នុងស្រុក​ខ្មែរ តាម​រូបភាព​ធ្វើ​ជា​មនុស្ស​ចិត្តធម៌​ផ្ញើ​ទ្រព្យ​មក​ពី​ប្រទេស​អ៊ុយ​ក្រែ​ន ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ N’CHO MARCEL ភេទ​ប្រុស ជនជាតិ​កូ​ដូ​វ័​រ និង​ម្នាក់​ទៀត​មានឈ្មោះ ដូង ធា​រី ភេទ​ស្រី ជា​ជនជាតិ​ខ្មែរ ។

អង្គហេតុ​ពី​ការ​ចាប់ខ្លួន​ជន​ឆ​បោ​.​ក​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២២ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ PARIMAL បាន​ប្រាប់​ថា ខ្លួន​ជាប់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ត្រូវការ​ផ្ញើ​ប្រាក់​មក​ទុក​នៅ​ស្រុក​ខ្មែរ ដើម្បី​រក​មនុស្ស​ចិត្តល្អ​ជួយ​រក្សា​ទុក ។ ទើបត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្មោះ PARIMAL ធ្វើការ​ជ្រើសរើស​យក​ជន​រង​គ្រោះ​ឈ្មោះ ឯក ពិសិដ្ឋ ភេទ​ប្រុស រស់នៅ​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទទួលយក​ទ្រព្យ​នោះ ។

បន្ទាប់​មក​ក្រុម​គេ​បាន​ប្រើ​ល្បិច​រៀបចំ​ឲ្យ​ស្ត្រី​ខ្មែរ​ម្នាក់ (​ជនសង្ស័យ​) ដើរតួ​ធ្វើ​ជា​មន្ត្រី​គយ ដើម្បី​ទាក់ទង​ទៅ​ជន​រង​គ្រោះ​ថា គេ​បាន​ឃាត់​ប្រាក់​ខាងលើ​នោះ​រួច​ហើយ ដូច្នោះ​ទាល់តែ​បង់ប្រាក់​ពិន័យ​ចំនួន​១៧ ៥០០ ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​វី​ង​ទើប​អាច​ទទួល​បាន​កញ្ចប់​ប្រាក់​ដែល​មនុស្ស​ចិត្តធម៌​ផ្ញើ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​មក​នោះ ។ ដោយ​គំនិត​ឆោតល្ងង់​លោភលន់​ចង់បាន​ប្រាក់ ដែល​មិន​បញ្ចេញ​កម្លាំង​ពលកម្ម ជន​ង​គ្រោះ​ក៏​ចាញ់ល្បិច​កល​ទុច្ចរិត​របស់​ក្រុម​ជន​ឆ​បោ​.​ក ទើប​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២ បាន​ផ្ញើ​ប្រាក់​ជា​បន្តបន្ទាប់​សរុប​អស់ ៩ ១២០ ដុល្លារ​អា​មេ​រិ​ក​ទៅ​ពួក​គេ​តែ​ម្តង ។ ប៉ុន្តែ​នៅ​ពេល​ផ្ញើ​ប្រាក់​រួច​ហើយ ជន​រង​គ្រោះ​ទាក់ទង​ទៅ​ជនសង្ស័យ​លែង​បាន ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ PARIMAL ក៏​ត្រូវ​គេ​បិទ​ចោល​ទៀត ក្រោយមក​ជន​រង​គ្រោះ​ទើប​ភ្ញាក់ខ្លួន​ដឹង​ថា «​ចាញ់​បោ​.​ក​គេ​ហើយ​» ប៉ុន្តែ​មិនដឹង​ទៅ​ប្តឹង​អ្នក​ណា​ឡើយ ។

លុះ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ ស្រាប់តែ​ឈ្មោះ PARIMAL បាន​ទាក់ទង​មក​ជន​រង​គ្រោះ​ម្តងទៀត ហើយ​តម្រូវ​ឲ្យ​ផ្ញើ​ប្រាក់​បន្ថែមចំនួន ៥ ០០០ ដុល្លារ ដើម្បី​ទទួល​បាន​កញ្ចប់​ប្រាក់​នោះ ។ តែ​ម្តងនេះ មុន​ពេល​ផ្ញើ​ប្រាក់​ឲ្យ​ទៅ​ក្រុម​ជនសង្ស័យ ជន​រង​គ្រោះ​ក៏​បាន​រាយ​ការ ណ៍​ប្រាប់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​ចាញ់ល្បិច​ដដែល​នេះ​ម្តងទៀត ។ ហើយ​ខណៈ​ពេល​ជនសង្ស័យ​បាន​និង​កំពុង​ចូល​ទៅ​ដក​ប្រាក់​ពី​ទីតាំង​វី​ង​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែ​ម្តង​ទៅ ។

ហើយ​ក្នុង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​សម្ភារៈ​រួម​មាន ៖ ប្រាក់​ចំនួន​៥ ៨០០ ដុល្លារ​អា​មេ​រិ​ក (​ប្រាក់​ជន​រង​គ្រោះ​), .​ទូរស័ព្ទ​ចំនួន​៤​គ្រឿង (​អិន​ចុច​ពិល​២​គ្រឿង និង​ស្មា​ត​ហ្វូ​ន​២​គ្រឿង​) ។ លោហៈធាតុ​ពណ៌​លឿង (​ខ្សែដៃ ១​ខ្សែ​), ខ្សែ​.​ក ១​ខ្សែ​, ស៊ី​មកា​ត​មួយ​ចំនួន​, លិខិតឆ្លងដែន​១​ក្បាល និង​សៀវភៅ​លេខ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​១​ក្បាល ។

ក្រោយ​ពេល​ឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ឈ្មោះ ASIA ភេទ​ប្រុស ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ទ្បា រស់នៅ​ក្រៅប្រទេស បាន​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក និង​សុំ​លេខ​ពី​ជន​រង​គ្រោះ​ថា «​ខ្លួន​ចង់​ផ្ញើ​អីវ៉ាន់ ឬ​ប្រាក់​ជា​ច្រើន​ទៅ​ប្រទេស​កម្ពុជា​» ដោយ​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ទទួល​អីវ៉ាន់ ឬ​ប្រាក់​បញ្ញើ​នោះ ។ បន្ទាប់​មក​ឈ្មោះ ASIA បាន​ផ្ញើ​លេខ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ឲ្យ​ទៅ​ឈ្មោះ N’ CHO MARCEL ហើយ​ឲ្យ​ស្ត្រី​ខ្មែរ​ម្នាក់ ដើរតួ​ធ្វើ​ជា​មន្ត្រី​គយ រួច​បង្គាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​បង់ពន្ធ ដើម្បី​យក​ទំនិញ​នោះ​ចេញ ។ ទីបំផុត​សុទ្ធតែ​ជា​ល្បិច​ឆ​បោ​.​ក ទើប​ជនសង្ស័យ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ