ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើន ទៅដល់​មុខចំការ​ម្រេចរបស់​ ខឹម វាសនា តែរង់ចាំ​បទបញ្ជា!​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ចាប់តាំងពី​ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងប្រដាប់​អាវុធជាច្រើននាក់ មានទាំងប៉ូលិស និងទាំងប៉េអឹម បានចេញទៅដល់មុខចំការម្រេចរបស់លោក…

ខេត្តសៀមរាប៖ ចាប់តាំងពី​ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កងកម្លាំងប្រដាប់​អាវុធជាច្រើននាក់ មានទាំងប៉ូលិស និងទាំងប៉េអឹម បានចេញទៅដល់មុខចំការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប​។ កងកម្លាំង​ពិសេស​ជាច្រើនទៀត ក៏ត្រូវបានបញ្ជូ​នពីខេត្តសៀមរាប ចុះទៅកាន់ចំការម្រេច​របស់​លោក ខឹម វាសនា ផងដែរ នៅយប់ថ្ងៃទី៣០សីហានេះ​។ ប៉ុន្តែ​កងកម្លាំងប្រដាប់អាវុធទាំងអស់នោះ មិនទាន់ធ្វើសកម្ម ចូល​ក្នុងដីចំការ និងផ្ទះរបស់​លោក ខឹម វាសនា នៅឡើយទេ​ ដោយរង់ចាំបទបញ្ជាពីថ្នាក់លើ​។

សូមរម្លឹកថា អាជ្ញាធរសមត្ថកិច្ច ខេត្តសៀមរាប បានទុក​ពេល​ឱ្យ​លោក ខឹម វាសនា រំសាយ​ការជួបជុំ​សកម្មជន​របស់ខ្លួន ចេញពីដីចំការម្រេច ដែល​លោកខឹមវាសនា រស់នៅទីនោះ យ៉ាងយូរត្រឹមម៉ោង ១២កណ្តាលអាធ្រាត្រ ថ្ងៃទី៣០សីហានេះ​។

លោក ខឹម វាសនា ដែល​មហាជន​ទូទៅ ចាត់ទុកថា លោកមានបញ្ហាសតិអារម្មណ៍ បានប្រកាស​ឃោសនា​ បែបប្រជាភិថុតិ ថានឹង​មានគ្រោះមហន្តរាយទឹកជំនន់ លង់លិចផែនទី តាមរយៈរន្ធខ្មៅ Black Hole នៅយប់ថ្ងៃទី៣០ ខែសីហានេះ ហើយ​មានតែនៅដីចំការរបស់លោកប៉ុណ្ណោះ ដែលមានសុវត្ថិភាព សុខសាន្ត ដោយមិនត្រូវទឹកលិច។

លោក ខឹម ​វាសនា ដែលតាំងខ្លួនជាព្រហ្ម នៅព្រលប់ថ្ងៃទី៣០សីហានេះ លោកបានសរសេរ​សារ Caption តាមហ្វេសប៊ុកជាច្រើន ដោយប្រើពាក្យអសុរស បង្ហោះប្រមាថ​ដល់ថ្នាក់ដឹកនាំកំពូល​ ហើយ​អង្គុយ Live ហ្វេស​ប៊ុក រង់ចាំអាជ្ញាធរសមត្ថកិច្ច ចូល​ទៅបណ្តេញក្រុមអ្នកគាំទ្រ​លោកថែមទៀត៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ