ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ និងចំណុចប្រសព្វជិតផ្សារស៊ីនជូរី ចំណាយជាង ៤៦លានដុល្លារ
- ភ្នំពេញ
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន ០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាស ដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លារអាមេរិក។ ក្នុងនោះ ស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែក ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
សូមរម្លឹកថា គម្រោងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត នៅភ្នំពេញនេះ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍។ ការកកស្ទះចរាចរណ៍ នៅភ្នំពេញ សព្វថ្ងៃ បានកើតឡើងច្រើនផ្លូវ រាល់ថ្ងៃ ពិសេសនៅពេលព្រឹក និងពេលល្ងាចៗ គឺនៅម៉ោងចូល និងចេញពីធ្វើការ។
គិតត្រឹមឆ្នាំ២០២២នេះ អាជ្ញាធររាជធានីភ្នំពេញ បានសាងសង់ស្ពានអាកាសចំនួន ៧ទីតាំង ក្នុងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។ ស្ពានអាកាសចំនួន ៧ទីតាំងនោះ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសកាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ កំពុងសាងសង់៕
ចែករំលែកព័តមាននេះ