លោក ទៀ សីហា បញ្ជាក់ច្បាស់ថា ត្រឹមយប់នេះជាថ្ងៃចុងក្រោយ នៃការប្រមូលផ្តុំមនុស្សរបស់លោក ខឹម វាសនា
ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងច្បាស់ថា «ថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការប្រមូលផ្តុំមនុស្ស…
ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងច្បាស់ថា «ថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការប្រមូលផ្តុំមនុស្ស…
ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងច្បាស់ថា «ថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ ក្នុងនាមជាអាជ្ញាធរខេត្ត នឹងអនុវត្តតាមនីតិវិធី ដូចខ្លឹមសារមានក្នុងលិខិតរបស់រដ្ឋបាលខេត្តសៀមរាប ដោយទុកឱសានវាទ ត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤និង០០នាទីយប់» ។
លោក ទៀ សីហា បានបញ្ជាក់បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថា នឹងមានការពន្យាពេល នៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត» ។
លោកអភិបាលខេត្តសៀមរាប ចេញមកបញ្ជាក់ខាងលើនេះ បន្ទាប់ពីប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រចាំខេត្តសៀមរាប បានដាក់លិខិតជូនរដ្ឋបាលខេត្ត សុំពន្យាពេលការជួបជុំសមាជិកបក្សរបស់ខ្លួនរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានចុះទៅពិនិត្យផ្ទាល់ ម្ដងរួចមកហើយ ព្រមទាំងបានបញ្ជាឲ្យលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋ ជាបន្ទាន់ ក៏ប៉ុន្តែការបញ្ជានោះ ត្រូវបានលោក ខឹម វាសនា បដិសេធហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ។
គួររម្លឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ដោយអះអាងនិងតាំងខ្លួនជាតួអង្គព្រហ្មនោះ បានបំផុសបំផុល ប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស នូវពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» ហើយបំភ័យថា នឹងមានគ្រោះរញ្ជួយផែនដី កើតមាន ទឹកជំនន់ ក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋត្រូវតែនាំគ្នាប្រញាប់ប្រញាល់ រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់ (ជើងភ្នំគូលែន) នៅខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន ។ ដោយលង់នឹងជំនឿបែបនេះ ប្រជាពលរដ្ឋរាប់សិនម៉ឺននាក់ ភាគច្រើនមកពីបណ្តាខេត្តផ្សេងៗ ជាលក្ខណៈគ្រួសារ ដោយមានទាំងក្មេងតូចៗ រួមទាំងមាន ៖ ចាន ឆ្នាំង មុង ភួយ កន្ទេល ខ្នើយ តង់ គោយន្ត ម៉ូតូ រថយន្ត និងរបស់របរប្រើប្រាស់ផ្សេងៗ បានមកជួបជុំនៅទីនោះតាមការឃោសនាបោកប្រាស់ ៕
ចែករំលែកព័តមាននេះ