ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ប្រជាជនជប៉ុន​អាច​វិល​ទៅ​រស់នៅ​តំបន់​ដើម​​វិញ ​ក្រោយ​គ្រោះ​មហន្ត​រាយ​រោងចក្រ​នុយ​ក្លេ​អ៊ែ​អស់​១១​ឆ្នាំ​

3 ឆ្នាំ មុន

​ជប៉ុន ៖ ទីបំផុត​ប្រជាជន​ជប៉ុន​ត្រូវ​បាន​អនុញ្ញាតឱ្យ​វិល​ត្រឡប់​មក​កាន់​ទីក្រុង Futaba របស់​ពួក​គេ

​ជប៉ុន ៖ ទីបំផុត​ប្រជាជន​ជប៉ុន​ត្រូវ​បាន​អនុញ្ញាតឱ្យ​វិល​ត្រឡប់​មក​កាន់​ទីក្រុង Futaba របស់​ពួក​គេ រយៈពេល​ជាង ១១​ឆ្នាំ​បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi នៅ​ពេល​មានការ​លុប​ចោល​បទបញ្ជា​ជម្លៀស​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី ៣០ ខែសីហា​នេះ​។

ទីក្រុង Futaba ស្ថិត​ក្នុង​ចំណោម​ស្រុក​ចំនួន ១១ ដែល​បាន​លុប​ចោល​បទបញ្ជា​ជម្លៀស​ចេញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ការិយាល័យ​ក្រុង​ថ្លែងប្រាប់ CNN​។

កាលពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ ២០១១ គ្រោះ​រញ្ជួយ​ដី​កម្រិត ៩​រិច​ទ័​របា​ន​វា​.​យ​ប្រហារ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ជប៉ុន បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​ដែល​ធ្វើ​ឱ្យ​មាន​បំផ្លិចបំផ្លាញ​រោងចក្រ​នុយក្លេអ៊ែរ និង​លេច​ធ្លាយ​ចេញ​វិទ្យុ​សក​កម្ម​។ វា​គឺជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ចាប់តាំងពី​គ្រោះ​មហន្តរាយ​រោងចក្រ​នុយក្លេអ៊ែរ Chernobyl នៅ​ក្នុង​ឆ្នាំ ១៩៨៦​។

មនុស្ស​ជាង ៣០០.០០០​នាក់​ដែល​រស់នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​បណ្តោះអាសន្ន ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​។ សហគមន៍​ដែល​ធ្លាប់​អ៊ូអរ​បាន​ប្រែ​ក្លាយជា​ទីក្រុង​ខ្មោច​។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រតិបត្តិការ​បោ​សម្អាត និង​កម្ចាត់​មេរោគ​ទ្រ​ង់​ទ្រាយ​ធំ បាន​អនុញ្ញាតិ​ឱ្យ​អ្នកស្រុក​ដើម​ដែល​ធ្លាប់​រស់នៅ​ទីនោះ​វិល​ត្រឡប់​មក​វិញ​។

មុន​ពេល​មាន​គ្រោះ​មហន្តរាយ ក្រុង Futaba មាន​ប្រជាជន​ប្រហែល ៧.១០០​នាក់​។ គិត​ត្រឹម​ចុងខែ​កក្កដា ប្រជាជន​ជាង ៥.៥០០​នាក់​បាន​ចុះ​ឈ្មោះ​ជា​អ្នក​រស់នៅ​ទី​នេះ​។

ទោះ​យ៉ាងណា វា​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​រយៈពេល​ប៉ុន្មាន​ដែល​ទីក្រុង​នឹង​អាច​ស្ថា​រ​ឡើង​វិញ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ