ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តករ​សម្ងាត់​ទាំង​ប្រាំ​ដែល​បំផ្លាញ​ខួរក្បាល​របស់​អ្នក

3 ឆ្នាំ មុន

ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អ្នក​បាន​ធ្វើ​អាច​មាន​ឥទ្ធិពល​មិន​គួរ​ឱ្យ​ជឿ​លើ​សុខភាព​ខួរក្បាល​របស់​អ្នក​ដោយ​ទម្លាប់​ខ្លះ​វា​ល្អ​អាច​ជួយ​អ្នក​បង្កើន​ការ​យល់​ដឹង និង​ការ​ចង​ចាំ ប៉ុន្តែ​ទម្លាប់​អាក្រក់​ខ្លះ​ដែល​អ្នក​មើល រំលង​វា​អាច​បង្កើត​ភាព​តានតឹង​ដល់​ខួរក្បាល ហើយ​អាច​ឈាន​ដល់​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​បាន​ដោយ​មិនដឹង​ខ្លួន ។ ពពួក​ទម្លាប់​អាក្រក់​ដែល​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​របស់​អ្នក​អាច​លុប​ចោលការ​វិវត្តន៍​ល្អ​មិនតែប៉ុណ្ណោះ វា​ក៏​អាច​បង្រួម​ខួរក្បាល​របស់​អ្នក​បាន ដូច្នេះ​ហើយ​អ្នក​គួរ​បោះបង់​ទម្លាប់​ទាំងនេះ ​ដើម្បី​សុខភាព​ខួរក្បាល​របស់​អ្នក។…

ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អ្នក​បាន​ធ្វើ​អាច​មាន​ឥទ្ធិពល​មិន​គួរ​ឱ្យ​ជឿ​លើ​សុខភាព​ខួរក្បាល​របស់​អ្នក​ដោយ​ទម្លាប់​ខ្លះ​វា​ល្អ​អាច​ជួយ​អ្នក​បង្កើន​ការ​យល់​ដឹង និង​ការ​ចង​ចាំ ប៉ុន្តែ​ទម្លាប់​អាក្រក់​ខ្លះ​ដែល​អ្នក​មើល រំលង​វា​អាច​បង្កើត​ភាព​តានតឹង​ដល់​ខួរក្បាល ហើយ​អាច​ឈាន​ដល់​ការ​បំផ្លាញ​កោសិកា​ខួរក្បាល​បាន​ដោយ​មិនដឹង​ខ្លួន ។

ពពួក​ទម្លាប់​អាក្រក់​ដែល​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​របស់​អ្នក​អាច​លុប​ចោលការ​វិវត្តន៍​ល្អ​មិនតែប៉ុណ្ណោះ វា​ក៏​អាច​បង្រួម​ខួរក្បាល​របស់​អ្នក​បាន ដូច្នេះ​ហើយ​អ្នក​គួរ​បោះបង់​ទម្លាប់​ទាំងនេះ ​ដើម្បី​សុខភាព​ខួរក្បាល​របស់​អ្នក។

១ ឃា​.​តករ​សម្ងាត់ ៖ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ឫ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ជា​វិធីសាស្ត្រ​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​មួយ​ចំនួន ប៉ុន្តែ​ប្រសិនបើ​យើង​ខ្លាច​ការ​រីក​រាលដាល ហើយ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក វាគឺជា​ទម្លាប់ឫ​ជា​អំពើ​មួយ​ដែល​អាច​អន្តរាយ​ដល់​កោសិការ​ខួរក្បាល ។

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ទំនាក់ទំនង​សង្គម​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ខួរក្បាល ។ ការ​ថប់​បារម្ភ ឬ​ការភ័យ​ខ្លាច​ក្នុង​សង្គម​របស់​អ្នក​កំពុង​ធ្វើ​ឱ្យ​អ្នក​ខាតបង់​សុខភាព​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន ។ អាកប្បកិរិយា​បែប​នេះ អាច​ផ្លាស់​ប្តូរ​ខួរក្បាល​របស់​អ្នក​ដោយ​វា​អាច​បន្ថយ IQ របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​លើ​សុខភាព និង​ខួរក្បាល ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​ឈាន​ទៅ​រក ការ​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​។

ដើម្បី​ដោះស្រាយ​ឬ​កែខៃ​បញ្ហា​នេះ ៖ អ្នក​គួរតែ​សន្យា​ជាមួយ​ខ្លួនឯង​ថា នឹង​ព្យាយាម​ទំនាក់ទំនង​ជាមួយ​គេ​ជា​រៀងរាល់ថ្ងៃ ពោល គឺ​ត្រូវ​ព្យាយាម បញ្ចប់​ភាព​ឯកា​របស់​អ្នក ។ ត្រូវ​ឧស្សាហ៍​ចេញពីផ្ទះ​យ៉ាង​ហោច​ណាស់ ឲ្យ​បាន​៣០​នាទី ដូច​ជា ទៅ​ទិញ​គ្រឿងទេស​នៅ​ហាង​… ជាដើម​។​ល​។

២ សូមកុំ​ឧស្សាហ៍​ធ្វើ​អ្វី​លើស​ពី​តម្រូវការ ៖ វប្បធម៌​នៃ​ការ​ជំរុញ​ឲ្យ​មនុស្ស​មាន​កាយវិការ​រហ័សរហួន និង​ខិតខំ​ធ្វើការ​ពេក គឺជា​ការ​ឃោសនា​បំផ្លើស​ទាំងអស់ ជា​ពិសេស​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នេះ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​បែប​នោះ​វា​អាច​បន្ថយ​សុខភាព​ខួរក្បាល​របស់​អ្នក​យ៉ាង​ឆាប់រហ័ស ។ ភាព​រហ័សរហួន និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គឺជា​កម្លាំង​ជំរុញ​មួយ​រហូត​ទាល់តែ​អ្នកធ្វើការ​ហួសកម្លាំង ។

ត្រូវ​ចាំ​ណា ការ​បំពេញការងារ​ច្រើន​ពេក​ធ្វើ​ឱ្យ​កាបូប​របស់​អ្នក​កាន់តែ​មាន​ទំងន់ ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​កាន់តែ​ចាស់ ។ ខួរក្បាល​ដែល​ធ្វើការ​លើស​ទម្ងន់​មាន​ថាមពល​ដែល​វា​មាន គឺ​មាន​អន្តរាយ​ខ្លាំង​ណាស់ ។ដើម្បី​ដោះស្រាយ​ឬ​កែខៃ​បញ្ហា​នេះ ៖ សូម​ធ្វើការ​សម្រេចចិត្ត ហើយ​ព្យាយាម​បិទ​កុំព្យូទ័រ​របស់​អ្នក​បី​ម៉ោង​មុន ពេល​ចូល​គេង ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើការ​នៅ​លើ​ទូរស័ព្ទ​របស់​អ្នក ។ សូម​កំណត់​កាលបរិច្ឆេទ​សម្រាប់​កិច្ចការ​នីមួយ​ៗ​អោយ​ច្បាស់លាស់ ។

៣ សូមកុំ​មើល​ស្រាល​នូវ​បរិយាកាស និង​បរិស្ថាន​ជុំវិញ​កន្លែង​អ្នក​រស់នៅ ៖ ខួរក្បាល​របស់​អ្នក​អាច​ស្ទក់​ដោយសារ​តែ​បញ្ហា​បរិយាកាស និង​បរិស្ថាន​ជុំវិញ​អ្នក ។ ការ​រស់នៅ​ក្នុង​បរិយាកាស​ដែល​មានការ បំពុល ខ្ពស់​អាច​បណ្តាល​ឱ្យ​ខូច​ខួរក្បាល​របស់​អ្នក​ដែល​មិន​អាច​ត្រឡប់​វិញ​បាន ។ ការ​បំពុលបរិយាកាស គឺ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បាត់​ការ​ចង​ចាំ​ដែល​គេ​ហៅ​ថា Alzheimer និង​ជំងឺ​វង្វេង​។

ជា​ទូទៅ​អ្នក​មិន​អាច​គ្រប់គ្រង​គុណភាព​ខ្យល់​នៅ​ទីក្រុង​របស់​អ្នក​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ជាក់លាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​គុណភាព​ខ្យល់​មិនល្អ ។ ដើម្បី​ដោះស្រាយ​ឫ​កែខៃ​បញ្ហា​នេះ ៖ បើ​មាន​សមត្ថភាព​អ្នក​អាច​វិនិយោគ​លើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ដែល​មានគុណ​ភាពល្អ ដើម្បី​រក្សា​ខួរក្បាល​របស់​អ្នក​ឱ្យ​នៅ​ក្មេង និង​មាន​សុខភាព​ល្អ​។ បិទ​បង្អួច​របស់ អ្នក​នៅ​ពេល​ថ្ងៃ ។

៤ សូមកុំ​ខកខាន​ការ​ទទួលទាន​អាហា​រៈ ការ​តម​មិន​ទៀងទាត់​គឺជា​កំហឹង​របស់​សរីរាង្គកាយ ដោយ​រួម​ទាំង​ខួរក្បាល​របស់​អ្នក​។ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​យក​ការ​តម​អាហារ​ពេល​ព្រឹក​ទាំងស្រុង ប៉ុន្តែ​បាន​ទទួល​អាហារ​ថ្ងៃត្រង់​ច្រើន ។ ការ​រំលង​អាហារ​ពេល​ព្រឹក​អាច​ផ្លាស់​ប្តូរ​ការ​ចង​ចាំ​រយៈពេល​ខ្លី​របស់​អ្នក និង​កាត់​បន្ថយ​ការ​យកចិត្តទុកដាក់​លើ​សុខភាព ហើយ​អាច​បង្ក​ផល​រំខាន​ជា​ច្រើន​ផ្នែក​អារម្មណ៍ និង​សុខភាព​ខួរក្បាល ។

ដើម្បី​ដោះស្រាយ ឬ​កែខៃ​បញ្ហា​នេះ ៖ សូម​ព្យាយាម​កំណត់​ម៉ោង​ការងារ​ត្រឹម​១៤​ម៉ោង ហើយ​ត្រូវ​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​មាន​សុខភាព​ល្អ ។ សូម​កំណត់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ឲ្យ​លឿន​បន្តិច​ទើប​អ្នក​អាច​ទទួលទាន​អាហារ​ពេល​ព្រឹក​បាន ។ អ្នក​ត្រូវ​តែ​ច្បាស់​ថា របប​អាហារ​ពេល​ព្រឹក​របស់​អ្នកមាន​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ខ្ពស់​។

៥ ទម្លាប់​ដែល​បំផ្លាញ​សុខភាព​ខួរក្បាល​របស់​អ្នក​លឿន​បំផុត ៖
ទឹក​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ខួរក្បាល ប្រសិនបើ​អ្នក​ខ្វះ​ជាតិ​ទឹក​ត្រឹម​១% វា​អាច​បណ្តាល​ឱ្យ​សមត្ថភាព​យល់​ដឹង​របស់​អ្នក​ថយ​ចុះ​៥%​។

កង្វះ​ជាតិ​ទឹក​ក្នុង​ខួរក្បាល​២% អាច​បណ្តាល​ឱ្យ​មាន​អ័ព្ទ​ក្នុង​ខួរក្បាល និង​កាត់​បន្ថយ​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត ។ ហើយ​ការ​ខះ​ជាតិ​ទឹក​យូរ​អាច​បង្រួម​ទំហំ​កោសិកា​ខួរក្បាល​របស់​អ្នក​។ ដើម្បី​ដោះស្រាយ​ឫ​កែខៃ​បញ្ហា​នេះ ៖ ទុក​ដប​ទឹក​នៅ​តុ​របស់​អ្នក​គ្រប់ពេល ហើយ​ប្រសិនបើ​អាច​សូម​ព្យាយាម​ទទួលទាន​តែ​រុក្ខជាតិ​។ រាល់​ការ​ធ្វើ​ដំណើរ​គួរតែ​ទៅ​ជាមួយ​ដប​ទឹក​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​។

សេចក្តីសន្និដ្ឋាន ៖ ទម្លាប់​អាក្រក់​ទាំងនេះ អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ខួរក្បាល​របស់​អ្នក ។ ការ​យល់​ដឹង​ទាប​នឹង​នាំ​ឱ្យ​មានការ​ផ្តោតអារម្មណ៍​មិនល្អ​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតភាព​របស់​អ្នក ។ ការ​បែងចែក​ការងារ​ដែល​មិន​ច្បាស់លាស់ អាច​នាំ​ទៅ​រក​ភាព​បរាជ័យ និង​ការ​មិន​គោរព​ខ្លួន ។ ដូច្នេះ ចូរ​ចៀសវាង​ទម្លាប់​អាក្រក់​ទាំងនេះ ដើម្បី​ពង្រឹង​មុខងារ​ខួរក្បាល និង​សុខភាព​ខួរក្បាល​របស់​អ្នក​៕