ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តាំង​មេបញ្ជាការ​កង​រាជ​អាវុធ​ថ្មី​ក្នុង​ខេត្ត​តា​កែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ…

ខេត្ត​តាកែវ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​គ​ណៈអធិបតីភាព​ប្រកាស​តែង​តាំង​មេបញ្ជាការ​កង​រាជ​អាវុធ​ថ្មី​ខេត្តតាកែវ​ ។

ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ូច ភា អភិ​បា​ល​ខេត្តតាកែវ ព្រមទាំង​មេបញ្ជាការ​រង នាយ​រង​សេនាធិការ ស្នងការ ស្នង​រការ​រង នាយ​ការិ​យា​ល័យ​មក​ពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ហត្ថ​ជុំវិញ​ខេត្ត​ផង​ដែរ​ ។

ការ​ប្រកាស​តែងតាំង​របស់​ក្រសួងការពារជាតិ លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តតាកែវ ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឱ្យទៅ​បម្រើ​ការ​ជា​សមាជិក​ក្រុម​សិក្សា​យុទ្ធសាស្ត្រ​យោធា​ថ្នាក់​អគ្គបញ្ជាការ និង​ត្រូវ​បាន​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​រង​កង​រាជ​អាវុធ​ខេត្តតាកែវ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​។

គួ​រំលឹក​ផង​ដែរ​ថា ​លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ បាន​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តតាកែវ អស់​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​ហើយ ពោល​លោក​បាន​កាន់​តំណែង​នេះ​តាំងពី​ឆ្នាំ​១៩៩៧ មក​ម្ល៉េះ​ ហើយ​បើ​តាម​ការ​អោយ​ដឹង​ពី​នាយ​អាវុធហត្ថ​អមដំណើរ​នាយ​ឧត្តមសេនីយ៍​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទែ​ប្រទេស​នោះ​ មាន​តែ​លោក​ឧត្តមសេនីយ៍ត្រី​ ឡា ឡៃ ទេ​ ដែល​បាន​កាន់​តំណែង​ជា​មេ​បញ្ជាករ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​យូ​រជាងគេ​បង្អស់​នោះ​។​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ