ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ឡុ​ត​២​នាក់​ត្រូវ​ព្យួរការងារ ក្រោយ​​ធ្វើរឿង​មួយ​នៅ​ក្នុង​កាប៊ី​ន​បញ្ជា​យន្តហោះ

3 ឆ្នាំ មុន

បារាំង ៖ អ្នក​បើក​យន្តហោះ​២​នាក់​របស់​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​បារាំង Air-France ត្រូវ​បាន​ព្យួរការងារ​

បារាំង ៖ អ្នក​បើក​យន្តហោះ​២​នាក់​របស់​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​បារាំង Air-France ត្រូវ​បាន​ព្យួរការងារ​បណ្តោះអាសន្ន បន្ទាប់​ពី​បង្កជម្លោះ​វា.យតប​គ្នា​នៅ​ក្នុង​កាប៊ី​ន​បញ្ជា​យន្តហោះ (Cockpit)​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២២​។

យោង​តាម​សារព័ត៌មាន La Tribune របស់​ប្រទេស​ស្វី​សបាន​រាយការណ៍​ថា ប្រធាន​ក្រុម និង​ពី​ឡុ​តដៃ​ទី​មួយ​បាន​វា.យតប់​គ្នា អំឡុង​ពេល​ពួក​គេ​កំពុង​បញ្ជាការ​ហោះហើរ​យន្តហោះ Airbus A320 ចាក​ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ទៅ​កាន់​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​។

ភ្លាម​ៗ​នោះ សមាជិក​នៃ​ក្រុម​កាប៊ី​ន​បាន​ធ្វើ​អន្តរាគមន៍​ចាប់​បំបែក​អ្នក​ទាំង​២ បន្ទាប់​ពី​លឺ​សំលេង​រំខាន​។ ខណៈ​ដែល​សមាជិក​ម្នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​កាប៊ី​ន​យន្ដហោះ គឺជា​អ្នកបញ្ជា​យន្តហោះ​បន្ត​រហូត​ដល់​ចុះ​ចត​ដោយ​សុវត្ថិភាព​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ឧប្បត្តិហេតុ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស ដោយ​មិន​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ​នោះ​ទេ​។ ហើយ​បច្ចុប្បន្ន​អ្នក​បើក​យន្តហោះ​ដែល​ពាក់ព័ន្ធ ត្រូវ​បាន​ផ្អាក​ពី​ការងារ​បណ្តោះអាសន្ន និង​រង់ចាំ​ការ​សម្រេចចិត្ត​របស់​អ្នកគ្រប់គ្រង​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​។ Air-France សូម​រំលឹក​ថា សុវត្ថិភាព​អតិថិជន និង​សមាជិក​ទាំងអស់​គឺជា​អាទិភាព​ដាច់ខាត​របស់​យើង​»៕ (​ដកស្រង់​ចេញពី BBC និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ