ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៦°C នឹងសីតុណ្ណភាពអតិបរមា មានពី៣២-៣៥ °C ។ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្តនៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C ។នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៣-២៥ °C និងសីតុណ្ណភាពអតិបរមា មានពី៣១-៣៣ °C ។ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ ៕
ចែករំលែកព័តមាននេះ