ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព​លករខ្មែរដែលត្រឡប់ពីថៃវិញ ត្រូវ​ចូល​តាម​ច្រក​ប៉ោយ​ប៉ែត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្ពុជា​-​ថៃ សម្រេច​​ឱ្យ​ពលករ​ខ្មែរ​ដែលត្រឡប់​ពី​​​ប្រទេសថៃ ​ត្រូវចូល​តាម​​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ​កញ្ញា ឆ្នាំ​២០២២​ ខាងមុខនេះ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្ពុជា​-​ថៃ សម្រេច​​ឱ្យ​ពលករ​ខ្មែរ​ដែលត្រឡប់​ពី​​​ប្រទេសថៃ ​ត្រូវចូល​តាម​​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ​កញ្ញា ឆ្នាំ​២០២២​ ខាងមុខនេះ ។

អាជ្ញាធរ​ខេត្ត​ជាប់​ជាយ​ដែនកម្ពុជា​-​ថៃ ​បាន​ប្រជុំ​ពិភាក្សា​ទ្វេភាគី​សម្រេច​អោយ​ពលករ​ខ្មែរ​ដែល​ត្រឡប់​​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ ត្រូវ​ឱ្យ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដោយ​បិទទីតាំង​ទទួល​ពលករ​មាន​ច្រករបៀង​ អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ច្រក​ទ្វារ​តំបន់​ព្រំ​ដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ ​ក្នុងភូមិ​សា​ស្គ្រ​ ស្រុក​ម៉ា​ឡៃ ​។

លោក​វរ​សេនីយ៍ទោ ម៉ា​ន់ ធី អធិការរង​នគរបាល​ស្រុក​អូរ​ជ្រៅ​ និង​ជា​ក្រុមការងារ​ទទួល​ពលករ​ខ្មែរ​បាន​ប្រាប់​ថា​​​ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ថា​ នៅ​ច្រក​អូរ​ជាន់ស្រុក​អូរ​ជ្រៅ ក្រុមការងារ​បាន​ទទួល​ពល​ករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ មាន​ចំនួន​៤៣​នាក់ (​ស្រី​២១​នាក់) កុមារ​៥​នាក់​ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​.១៩​ពី​ដូ​ស​ទី​២​ដល់ទី​៣​មាន​ចំនួន​៤៣​នាក់​ក្រោយ​ត្រួតពិនិត្យ​សុខភាព ​ហើយ​បានឱ្យ​ទៅ​ស្រុក​កំណើត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់ដែរ​​ថា ​ភាគី​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ដែល​ខុសច្បាប់​ បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ
​ប៉ែ​ត​មាន​ជារៀងរាល់ថ្ងៃ​ មិន​តិច​ជាង​២០ ​ទៅ​៣០​នាក់​ ដែល​ជា​ពលករ​ខុសច្បាប់ ។ ​ភាគី​ថៃ​ចាប់​បញ្ជូន​​មក​អោយ​កម្លាំង​ជំនាញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទទួល​ធ្វើការ​ពិនិត្យ​សុខភាព​ហើយ​ដឹក​ជញ្ជូន​បន្ត​អោយទៅ​មណ្ឌល​សំចត​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ