ម្ចាស់កំពុងដេកលង់លក់ ស្រាប់តែគេហែកជញ្ជាំងចូលផ្ទះធ្វើសកម្មភាពលួចអីវ៉ាន់ហ្មត់
- កំពង់ធំ
ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌប្រាប់ថា
ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌប្រាប់ថា
ខេត្តកំពង់ធំ ៖ លោកវរសេនីយ៍ទោ វ៉ន សុភណ្ឌ អធិការរងស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌប្រាប់ថា ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ពីបទចូលលួចទូរស័ព្ទដៃចំនួន២គ្រឿង កាលពីវេលា៣ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
អធិការរងស្រុក បានឱ្យដឹងបន្តថា ជនរងគ្រោះជាម្ចាស់ទូរស័ព្ទទាំង២គ្រឿងខាងលើ ក្នុងនោះទី១-ម្ចាស់ទូរសព្ទ័ម៉ាកIphone 12pro ឈ្មោះ ធា ធីតា ភេទស្រី អាយុ១៨ឆ្នាំ និងទី២-ម្ចាស់ទូរសព្ទ័ម៉ាកIphone 7plus ឈ្មោះ ប៊ុនឡុង ម៉ូនីហ្សា ភេទស្រី អាយុ១៩ឆ្នាំ ។
តាមប្រភពខាងលើបានបន្តថា មុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងដេកលក់ ក៏មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពហែកជញ្ជាំងផ្ទះធ្វើអំពីឈើក្តារ តែជញ្ជាំងផ្ទះក្តារនោះត្រូវពុកផុយខ្លះៗទៅហើយ ទើបចោរចូលទៅលួចបាន ក្រោយពីបាត់ទូរស័ព្ទហើយជនរងគ្រោះក៏បានមកប្តឹងសមត្ថកិច្ច។
តាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា នៅព្រឹកថ្ងៃទី២៩ ខែសីហា សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមបណ្ដាហាងលក់ទិញទូរសព្ទ័ដៃ ទើបសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះ ឆើត នី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំភូមិ ឃុំកើតហេតុ ហើយបានឃាត់ខ្លួន និងបានបន្តស្រាវជ្រាវបន្តរហូតដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ រន ភីត ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអ្នកចូលលួច មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដកហូតយកទូរស័ព្ទដៃទាំង២គ្រឿងប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ