ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​មាន​…​មាន​តែ​ច្បាប់ !

7 ឆ្នាំ មុន

ស្រុក​ទេស​យើង​មាន​សន្តិភាព​ពេញលេញ​មែនពិត​…​ល្បី​បំផុត​មាន​សន្តិភាព​…​ប៉ុន្តែ​ក៏​ល្បី​បំផុត​ដែរ​ខាង​មិន​គោរព​ច្បាប់​…​

ស្រុក​ទេស​យើង​មាន​សន្តិភាព​ពេញលេញ​មែនពិត​…​ល្បី​បំផុត​មាន​សន្តិភាព​…​ប៉ុន្តែ​ក៏​ល្បី​បំផុត​ដែរ​ខាង​មិន​គោរព​ច្បាប់​…​។

រឿង​មិន​គោរព​ច្បាប់​ច​រាចរណ៍​…​ទោះបី​អប់រំ​ណែនាំ​យ៉ាងណា​ក៏​ដោយ​…​អ្នក​មិន​គោរព​នៅតែ​មិន​គោរព​…​។ ទីបំផុត​អ្នក​មិនគោរព​…​ឆាប់​ស្លាប់ ! ទាល់តែ​ស្លាប់ទើប​រាង  !! 

ព្រោះ​ខឹង​ណាស់​…​ខឹង​មិនគោរព​…​។ អ្នក​ដែល​មិន​គោរព​ច្បាប់មិន​ត្រឹមតែ​ស្លាប់​ខ្លួនឯង​ទេ​…​នាំ​គេ​ត្រឹមត្រូវ​ឱ្យ​ស្លាប់​ទៀត ។

រឿង​មួយទៀត​ដែល​មិន​គោរពច្បាប់​ដែរ​…​គឺ​រឿង​បន​ល្បែង​កា​ស៊ី​ណូ​…​។ រដ្ឋ​ឱ្យ​បើក​កា​ស៊ី​ណូ គឺ​ហាម​មិន​ឱ្យ​ជាតិខ្មែរ​ចូល​លេង​ទេ​…​បើក​សម្រាប់​ជនបរទេស​…​។

ប៉ុន្តែ​កា​ស៊ី​ណូ​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ​…​ខ្មែរ​ចូល​លេង​ពេញ​ៗ​ណែន​ប៉ែស ! គេ​គោរព​លោកតា​ប្រាក់​ជាង​ច្បាប់​…​។

គ្មាន​អ្នក​ឈរ​ហាម​ទេ​…​គ្មាន​អ្នក​ដេញ​ខ្មែរ​មិន​ឱ្យ​ចូល​លេង​ទេ​…​អ្នក​ចូល​លេង​កា​ស៊ី​ណូ​សុទ្ធតែ​អ្នក​ដែល​មាន​លុយ​…​វេច​លុយ​ចូល​លេង​…​ខ្មែរ​នឹង​ហើយ​វេច​លុយ​ចូល​លេង​ច្រើន​ជាង​បរទេស ។ បើ​មិន​ឱ្យ​អ្នកមាន​លុយ​ចូល​លេង​…​ចាំ​បើក​កា​ស៊ី​ណូ​ធ្វើ​អី ?

នៅ​ទីតាំង​កា​ស៊ី​ណូ​…​គ្មាន​មួយ​ណា​គោរព​ច្បាប់​ទេ​…​ច្បាប់​ហាម​មែន គឺ​ហាម​ខ្មែរ​ចូល​លេង​…​ប៉ុន្តែ​ច្បាប់​មាន​តែ​នៅ​លើ​ក្រដាស​…​មិន​ដែល​ឃើញ​មានច្បាប់​ដាក់ទោស​កា​ស៊ី​ណូ​ណាមួយ​ដែល​មាន​ខ្មែរ​ចូល​លេង​ឡើយ​…​អត់​មាន​ទេ ! មាន​តែ​ក្នុង​ច្បាប់​…

អីចឹង​បាន​ថា​…​ស្រុក​ទេស​មាន​សន្តិភាព​មែនពិត​…​ច្បាប់​ខ្លះ​ក៏​មាន​សន្តិភាព​ដែរ​…​អត់​អ្នក​គោរព​…​បើ​រឿង​គោរព​លុយ​…​គោរព​លោកតា​ប្រាក់ គឺ​គោរព​មួយ​រយ​ភាគ
រយ​…៕
             អា​ឡេវ