ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់រដូករណែលក្នុងបន្ទប់​ខុន​ដូGold Glass ក្នុង​សង្កាត់បឹងកេងទី១​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ព័តមានបឋមថា ​កាលពី​វេលា​ម៉ោង​០៧យប់ថ្ងៃ​ទី២៨ សីហា ​មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​ឱ្យស្លា.ប់​៣នាក់សុទ្ធតែ​ជា​ជនជាតិ​តៃវ៉ាន់​​ ស្ថិតនៅ​នៅ​ចំណុច​ខុន​ដូ Gold Glass អគារ​លេខ​​35…

​រាជធានីភ្នំពេញ ៖ ព័តមានបឋមថា ​កាលពី​វេលា​ម៉ោង​០៧យប់ថ្ងៃ​ទី២៨ សីហា ​មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​ឱ្យស្លា.ប់​៣នាក់សុទ្ធតែ​ជា​ជនជាតិ​តៃវ៉ាន់​​ ស្ថិតនៅ​នៅ​ចំណុច​ខុន​ដូ Gold Glass អគារ​លេខ​​35 ផ្លូវ​លេខ​392 ក្នុងបន្ទប់​លេខ​606 ជាន់​ទី​6 ភូមិ​9 សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

យោង​តាម​ការ​បំភ្លឺពី​ឈ្មោះ HSU YU LIN ភេទ​ប្រុស ជាជនជាតិចិនតៃវ៉ាន់ដូចគ្នាបានឱ្យ​ដឹងថា ​អ្នក​ស្លា.ប់​ទាំង​៣នាក់ ​១-​ឈ្មោះ XIAO LING ​អាយុ​ប្រហែល​30ឆ្នាំ ​ស្នាក់​នៅ (​មិន​ទាន់​ដឹង​) ​។ ២-​​ឈ្មោះ​AH WEI ​អាយុ​ប្រ​ហែល​30​ឆ្នាំ ជនជាតិចិន ស្នាក់​នៅ(​មិន​ទាន់​ដឹង​)​ និង៣-​​ឈ្មោះ​AH HONG ​អាយុ​ប្រហែល​30​ឆ្នាំ ជនជាតិចិន ស្នាក់​នៅ​(​មិន​ទាន់​ដឹង​) ។

​ស្ថិតនៅកន្លែងកើតហេតុ ឃើញ​មាន​វត្ថុ​តាង​ដូចជាអាវុធ​ខ្លីម៉ាក Glock 19 ព​ណ៌ស្ករ១​ដើម, បង់​ចំនួន​០2, គ្រាប់​ចំនួន​41​គ្រាប់​ និងគ្រឿងញៀន ប្រភេទមេតា​មីនចំនួន​43.67​ក្រាម , ​​​ទូរ​សព្ទ១​គ្រឿ​ងពណ៌​ខ្មៅ ​។

យ៉ាងណានៅមិនទាន់ដឹង​ពីមូលហេតុ​នោះទេ ខណៈសាកស.ព​ទាំង៣នាក់​នាំ​យក​ទៅ​តំកល់​នៅ​វត្ត​ទឹក​ថ្លា ។ ហើយបច្ចុប្បន្ន​ ក្រុម​គ្រូពេទ្យ​កោសល្យវិច័យ និង​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​ទាន់​សន្និដ្ឋាន​បាន​ទេ ហើយ​គណៈកម្មការ​ចម្រុះ​កំពុង​បន្ត​នីតិ​វិធី
បន្ត​ ។

ព័ត៌មានបន្ថែមកោះ​សន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ