រាជធានី-ខេត្តចំនួន៧ អាចនឹងមានភ្លៀងកក់ខែចាប់ពីថ្ងៃទី០២កុម្ភៈ
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពត អាចនឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ កុម្ភៈ ២០១៧
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពត អាចនឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ កុម្ភៈ ២០១៧
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពត អាចនឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ កុម្ភៈ ២០១៧ ។
នេះបើយោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី៣១ មករា ។
បើតាមក្រសួងជំនាញដដែល មូលហេតុដែលអាចនឹងមានភ្លៀងកក់ខែនៅក្នុងរាជធានី-ខេត្កខាងលើ ដោយសារជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសានបាននិងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា ហើយស្ថានភាពនេះក៍នឹងធ្វើឲ្យតំបន់វាលទំនាបនិងខ្ពង់រាប សីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ និង សីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេ លើកលែងតែខេត្តមណ្ឌលគិរី សីតុណ្ហភាពអតិបរមាមានពី២៧ទៅ២៩អង្សាសេ និងសីតុណ្ហភាពអប្បបរមាមានពី ១៨ទៅ២០អង្សាសេ ។
ចំណែកតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ ៕
ចែករំលែកព័តមាននេះ