ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ​អាកាសធាតុចាប់ពីថ្ងៃទី១ ដល់៣ កុម្ភៈមានកម្តៅកើនដល់៣៦អង្សាសេ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​បញ្ជាក់​ថា អាកាសធាតុ​នៅ​ដើមខែ​កុម្ភៈ​នេះ មាន​កម្តៅ​រហូត​ដល់​៣៦​អង្សា​សេ​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១ កុម្ភៈ​បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​បញ្ជាក់​ថា អាកាសធាតុ​នៅ​ដើមខែ​កុម្ភៈ​នេះ មាន​កម្តៅ​រហូត​ដល់​៣៦​អង្សា​សេ​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១ កុម្ភៈ​បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១ ខែកុម្ភៈ​ឆ្នាំ​២០២៤​ថា ទ្រនុង​សម្ពាធ​ខ្ពស់​កម្រិត​ខ្សោយ​បន្ត​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ខ្សោយ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៤-៣៦​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៦​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ ដោយ​ឡែ​ង​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ