ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ ! អាកាសធាតុនឹងចុះត្រជាក់១៦ ទៅ១៨អង្សាសេ នៅខេត្តភូមិភាគឦសាន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ពី​១៦​ដល់​១៨​អង្សា​សេ នៅ​ខេត្ត​ភូមិភាគ​ឦសាន ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​២០ ខែមករា ឆ្នាំ​២០២៤ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ពី​១៦​ដល់​១៨​អង្សា​សេ នៅ​ខេត្ត​ភូមិភាគ​ឦសាន ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​២០ ខែមករា ឆ្នាំ​២០២៤ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បន្ត​ប ង្កើ​ន​ឥទ្ធិពល​គ្របដណ្តប់​មក​លើ​ភាគ​ឦសាន និង​ភាគ​ខាងកើត​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​វិញ មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៦-២២°C សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី ។ ខេត្តមណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ​ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨°C ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,២៥​ម៉ែត្រ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក​ក៏​បាន​លើក​ឡើង​ថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់​ដោយ​ស្លៀក​សម្លៀក​បំពាក់​ឱ្យ​ត្រឹមត្រូវ​តាម​អាកាសធាតុ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ