ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ​អាកាសធាតុ​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​នឹង​ចុះ​ត្រជាក់

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​នៅ​តំបន់​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ព្រោះ​អាកាសធាតុ និង​ចុះ​ត្រជាក់ ។ យោង​តាម​សេចក្តី​ជំ​ណឹ​ង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​នៅ​តំបន់​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ព្រោះ​អាកាសធាតុ និង​ចុះ​ត្រជាក់ ។

យោង​តាម​សេចក្តី​ជំ​ណឹ​ង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤ មាន​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នៅ​តែ​បន្ត​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​មក​លើ​ភាគ​ឦសាន និង​ភាគ​ខាងជើង​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ខ្សោយ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ និង​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៧-២៣°C សីតុណ្ហភាព​អតិ បរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី ។ ខេត្តមណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ​ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៧-២០°C ។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ។

ក្រសួង​បាន​គូសបញ្ជាក់​ថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ។ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់ ដោយ ស្លៀក​សម្លៀក​បំពាក់​ឱ្យ​បាន ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ