ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗ! ចាប់ពីថ្ងៃទី៣ ដល់៦ ខែមករាខេត្តនៅភូមិភាគឦសានចុះត្រជាក់ពេលព្រឹកដល់១៨អង្សាសេ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធាន​ធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៦ ខែមករា ឆ្នាំ​២០២៤ តំបន់​មួយ​នៅ​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​នឹង​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក ដល់​១៨…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធាន​ធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៦ ខែមករា ឆ្នាំ​២០២៤ តំបន់​មួយ​នៅ​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​នឹង​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក ដល់​១៨ អង្សា​សេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រៀម​សម្ភារៈ​សម្លៀក​បំពាក់​ក្រាស់​ៗ​ជាដើម ។

ទោះបីជា​ក្រសួង​បាន​ប្រកាស​ពី​អាកាសធាតុ​នឹង​ចុះ​ត្រជាក់ នៅ​ខេត្ត​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន​ក្តី តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​នឹង​មានកំ​ដៅ​កៅ្ត​រហូត​ដល់​៣៥​អង្សា​សេ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ បាន​លើក​ឡើង​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤​ឲ្យ​ដឹង​ថា​ទ្រនុង​នៃ​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​រំកិល​គ្របដណ្តប់​មក​លើ​តំ បន់​ខ្ពង់រាប​ប្រទេស​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២-២៥°C និង​សី​តុ​ណ្ហ ភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២៣°C សីតុណ្ហភាព​អតិ​ប រ​មា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​២-៥​ម៉ែត្រ​/​វិនាទី ។

ក្រសួង​បញ្ជាក់​ថា​៖« នៅ​ថ្ងៃ​ទី​៤-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២០°C»​។

ជាមួយ​គ្នា​នោះ​ដែ រ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី ។ រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,២៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ