ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ៖ ​ថ្ងៃទី៦ មករា អាកាសាធាតុតំបន់ខ្លះត្រជាក់​តំបន់ខ្លះក្តៅ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ អាកាសធាតុ​នៅ​តំបន់​ខ្លះ​ត្រជាក់ និង​តំបន់​ខ្លះ​ក្តៅ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ អាកាសធាតុ​នៅ​តំបន់​ខ្លះ​ត្រជាក់ និង​តំបន់​ខ្លះ​ក្តៅ ។

យោង​តាម​សេចក្តី​របស់​ក្រសួង​ធនធានទឹក អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្សោយ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២៤°C សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។ នៅ​ថ្ងៃ​ទី​៧-៨ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ ធាតុអាកាស​ត្រជាក់​នៅ​ពេល​ព្រឹក​ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២១°C ។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,០០​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ