ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​លួច​ខ្សិ​ប​ប្រាប់​ថា សមត្ថកិច្ច​ចង់បាន​លុយ​ទឹកតែ​ពី Siem Reap Hostel

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សាកសព​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ដោយ​មាន​ឈាម​ហូរ​តាម​ច្រមុះ តែ​ទាំង​លោកគ្រូ​ពេទ្យ ទាំង​សមត្ថកិច្ច​ជំនាញ ប្រាប់​ថា …

ខេត្តសៀមរាប ៖ សាកសព​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ដោយ​មាន​ឈាម​ហូរ​តាម​ច្រមុះ តែ​ទាំង​លោកគ្រូ​ពេទ្យ ទាំង​សមត្ថកិច្ច​ជំនាញ ប្រាប់​ថា នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ស្លាប់​បាន​នៅឡើយ​ទេ ហើយ​ស្រាប់តែ​ដឹក​សព​យក​ទៅ​ភ្នំពេញ​បាត់ ។ ហេតុការណ៍​ប្រទះ​ឃើញ​សព​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​លេខ​៣០៩ នៃ​សណ្ឋាគារ Siem Resp Hostel ដែល​មា​នទី​តាំងនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ BLACK GRAHAM WESTON ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​អា​មេ​រិ​កាំ​ង ជា​ភ្ញៀវ​ទេសចរណ៍ ចូល​មក​ស្នាក់​នៅ​សណ្ឋាគារ Siem Reap Hostel កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច នគរបាល​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ឃើញ​ថា ជន​រង​គ្រោះ​មាន​ឈាម​ហូរ​ចេញ​តាម​ច្រមុះ ក្នុង​ករណី​នេះ​ទាំង​លោកគ្រូ​ពេទ្យ និង​សមត្ថកិច្ច​ជំនាញ មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​បាន​លួច​ខ្សិ​ប​ប្រាប់​អ្នក​យក​ព័ត៌មាន​ពេល​ចេញពី​ក្នុង​សណ្ឋាគារ​ថា ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ​គឺ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ ដោយសារ​ក្រុម​សមត្ថកិច្ច​បច្ចេកទេស​ជំនាញ និង​សមត្ថកិច្ច​ផ្សេង​ៗ​ទៀត​ចង់បាន​លុយ​ទឹកតែ​ពី​ម្ចាស់​សណ្ឋាគារ ទើប​ដឹក​សព​ចេញ​យក​ទៅ​ភ្នំពេញ​បាត់​ដើម្បី​បំបា​ត់​ភស្តុ​តាង ថែម​ទាំង​មិន​បានឱ្យ​គ្រួ​ពេទ្យ​ជំនាញ​យក​ទឹកកាម​ទៅ​ពិនិត្យ​ដើម្បី​រក​ឱ្យ​ឃើញ​ពី​ជម្ងឺ ឬ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទៅ​លើ​ដងខ្លួន​នៃ​សាកសព​ឡើយ ៕