ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់សង្ឃឹម ! មិនឃើញ​ប្រពន្ធ​មក​រួមរស់​ជាមួយ​វិញ ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បន្ទាប់​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​ដែល​ចុះ​ចោល​ជា​ច្រើន​ខែ​បាន នឹង​សង្ឃឹមថា​នាង​នឹង​មក​រស់នៅ​ជួបជុំ​គ្នា​វិញ លុះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិនឃើញ​នាង​មក …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បន្ទាប់​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​ដែល​ចុះ​ចោល​ជា​ច្រើន​ខែ​បាន នឹង​សង្ឃឹមថា​នាង​នឹង​មក​រស់នៅ​ជួបជុំ​គ្នា​វិញ លុះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិនឃើញ​នាង​មក​វិញ​ ប្រហែលជា​អស់​សង្ឃឹមថា​មិន​អាច​រស់នៅ​ជាមួយ​គ្នា​ទៀត​បាន ស្រាប់តែ​ដាច់​ចិត្ត​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រាះ​បាន​យក​ក្រមា​ចូល​ទៅ​ក្នុង​បន្ទប់​ទឹ​ក‌ ពេល​នោះ​ម្ដាយ​ជន​រង​គ្រោះ​ស្មានថា កូន​ចូល​ទៅ​ងូតទឹក​ដូច​ធម្មតា ក៏​រៀបចំ​ម្ហូបអាហារ​ដើម្បី​ហូប​បាយ តែ​ដោយ​រង់ចាំ​កូន​យូរ​ពេក ម្តាយ​ក៏​ដើរទៅ​មើល​ក្នុង​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​កូនប្រុស​យក​ក្រមា​ចងក​ភ្ជាប់​នឹង​ធ្នឹម​បន្ទប់ទឹក ក៏​ស្រែកហៅ​ប្តី និង​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ស្រាយចំណង​ដាក់​កូន​ចុះ​ក្រោម តែ​ជា​អកុសល​កូនប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​វិល​ឲ្យ​ដឹង ដើម្បី​ចុះ​មក​ពិនិត្យ ។

នគរបាល​ប៉ុស្តិ៍​ទឹក​វិល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អៀ​ក រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ ។ មាន​ម្តាយ​ឈ្មោះ ហេង ស្រី ឪពុក​ឈ្មោះ អៀ​ក ។
នគរបាល​ផ្នែក​បច្ចេកទេស​ស្រុក នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​វិល លោក​មេ​ភូមិ ពេទ្យ​ឃុំ បាន​សហការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​សំលាប់​ខ្លួន​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កូនប្រុស​របស់​គាត់​រូប​នេះ​ត្រូវ​បាន​ប្រពន្ធ​ចុះ​ចោល​ជា​ច្រើន​ខែ​ហើយ ដោយ​យក​កូន​មួយ​ទៅ​ជាមួយ​ផង ហើយ​កូន​របស់​គាត់​ធ្លាប់​បាន​និយាយ​ថា បើ​ប្រពន្ធ​របស់ខ្ញុំ​យក​កូន​មក​លេង សុំ​ឲ្យ​គាត់​ជួយ​មើល​ផង ប៉ុន្តែ​គាត់​មិនដឹង​ថា​កូន​របស់​គាត់​មាន​វិបត្តិ​ធ្ងន់ធ្ងរ​រហូត​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បែប​នេះ ។

ប្រភព​ព​ត័​មាន​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ពេល​ថ្មី​ៗ​នេះ ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​វិញ ហើយ​សង្ឃឹមថា ប្រពន្ធ​របស់​ខ្លួន​នឹង​មក​រស់នៅ​ជុំ​ជាមួយ​ខ្លួន​វិញ ប៉ុន្តែ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិនឃើញ​នាង​មក​វិញ ប្រហែលជា​អស់សង្ឃឹម​មិន​អាច​ជួប​គ្នា​វិញ ទើប​គិត​ខ្លី​បែប​នេះ​តែ​ម្ដង​ទៅ ៕