ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Starbucks មាន​ផែនការ​ផ្តល់​ការងារដល់​ជនភៀសខ្លួន​1​ម៉ឺន​នាក់​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ២​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ចេញ​បទបញ្ជា​ហាមឃាត់​ជនភៀសខ្លួន​មក​ពី​ប្រទេស​មួយ​ចំនួន​ចូល​ក្នុង​សហរដ្ឋអាមេរិក នាយក​ប្រតិបត្តិ​របស់ Starbucks លោក

សហរដ្ឋអាមេរិក ៖ ២​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ចេញ​បទបញ្ជា​ហាមឃាត់​ជនភៀសខ្លួន​មក​ពី​ប្រទេស​មួយ​ចំនួន​ចូល​ក្នុង​សហរដ្ឋអាមេរិក នាយក​ប្រតិបត្តិ​របស់ Starbucks លោក Howard Schultz បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ក្រុមហ៊ុន​មាន​ផែនការ​ផ្តល់​ការងារ​ដល់​ជនភៀសខ្លួន​ប្រមាណ​១​ម៉ឺន​នាក់​ក្នុង​រយៈពេល​៥​ឆ្នាំ ស្មើ​៧៥​ប្រទេស ។

កាលពី​ថ្ងៃ​សុក្រ​មុន លោក Trump បាន​សម្រេច​រារាំង​ជនភៀសខ្លួន​រយៈពេល​៤​ខែ ដើម្បី​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​សហរដ្ឋអាមេរិក និង​ហាមឃាត់​ជា​បណ្តោះអាសន្ន​នូវ​អ្នកដំណើរ​មក​ពី​ប្រទេស Syria និង​ប្រទេស​ដែល​មាន​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន​ចំនួន​៦​ទៀត ដោយ​អះអាង​ថា ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ការពារ​ដល់​ជនជាតិ​អា​មេ​រិ​ក​ពី​ភេរវកម្ម ។
បទបញ្ជា​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​អន្តរជាតិ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មាន​ឧបសគ្គ​ផ្នែក​ច្បាប់​យ៉ាង​ខ្លាំង ។

ចំណែក​លោក Schultz បាន​សរសេរ​សំបុត្រ​មួយ​ប្រាប់​ដល់​បុគ្គលិក​ថា ក្រុមហ៊ុន​នឹង​ធ្វើ​រាល់​សកម្មភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​គាំទ្រ​ដល់​បុគ្គលិក​ដែល​ត្រូវ​បាន​ប៉ះពាល់ ។

គួរ​បញ្ជាក់​ថា លោក Schultz បាន​និយាយ​មិន​សំចៃ​ពី​បញ្ហា​ជា​ច្រើន និង​ធ្វើ​ឲ្យ Starbucks ទទួល​បាន​ចំណាប់អារម្មណ៍​ទូ​ទាំង​ប្រទេស ដោយ​ស្នើ​ឲ្យ​អតិថិជន​មិន​យក​កាំភ្លើង​ចូល​ហាង និង​ជំរុញ​ឲ្យ​មានការ​សន្ទនា​ពី​ទំនាក់ទំនង​ជាតិ​សាសន៍​ជាដើម ។

លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ៖ « ប្រសិនបើ​ច្បាប់​ថែទាំ​សុខភាព​តម្លៃ​សមរម្យ​ត្រូវ​បាន​និរាករណ៍ ហើយ​បុគ្គលិក​បាត់បង់​ប្រាក់​ថែទាំ​សុខភាព​នោះ ពួក​គេ​នឹង​ទទួល​បានការ​ធានា​រ៉ាប់រង​សុខភាព​តាម​រយៈ Starbukcs » ។

គួរ​បញ្ជាក់​ថា លោក Trump និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​ព្យាយាម​បោះបង់​ច្បាប់​នេះ ដែល​មានឈ្មោះ​មួយទៀត​ថា Obamacare ។

លោក Schultz ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ម៉ិក​ស៊ិ​ក​ផង​ដែរ ដែល​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​របស់​លោក Trump ៕