ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ទៅ​ប្រគល់​ខ្លួន រួច​សារភាព​ទោស​កំហុស ក្រោយ​បាញ់ប្រហា​.​រ​ប្រពន្ធ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

បុរស​វ័យ​ចំណាស់​ម្នាក់​សម្រេចចិត្ត​ជិះ​ម៉ូតូ​ទៅ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​បាញ់

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​សម្រេចចិត្ត​ជិះ​ម៉ូតូ​ទៅ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​បាញ់ប្រហា​.​រ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​១​គ្រាប់ បណ្តាល​ឲ្យ​រង​របួស​ត្រង់​ពោះ​ខាងឆ្វេង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ជា​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ពាន បួ​វៀន (​ប្រពន្ធ​) អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ វៃ ឆោម អាយុ​៧១​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​នៅ​អង្គភាព​វី​រៈ​៣៨២ ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​យក​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក K៥៤ បាញ់​ទៅ​លើ​ប្រពន្ធ​ចំនួន​១​គ្រាប់ បណ្ដាល​ឲ្យ​រង​របួស ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​យក​ទាំង​អាវុធ​ទៅ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​យ៉ាង​ខ្លី​ថា «​មូលហេតុ ដោយសា​ភ្លើង​ប្រចណ្ឌ​» ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ