ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន បាន​២​នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ក្នុង​ការ​ដាក់​គោលដៅ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៅ​តាម​បណ្តា​ស្រុក

ខេត្តកំពត ៖ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ក្នុង​ការ​ដាក់​គោលដៅ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​គ្រប់​គោលដៅ​ទាំងអស់​នៅ​តាម​បណ្តា​ស្រុក ក្រុង ទាំង​៨​នៅ​ក្នុង​ខេត្ត​នា​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ក៏​ដូច​ជា​ការពារ​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត​ផង​ដែរ​។

អ្នក​យក​ព​ត៌​មាន​យើង​បាន​ទទួល​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មក​ថា នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ បាន​ឆែកឆេរ​ប៉ះ​ចំ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រទះ​ឃើញ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​១​កញ្ចប់​ធំ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​នាំ​មក​កាន់​ស្នងការ​ខេត្ត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​មាន ទី​១​ឈ្មោះ ជា រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​កែប សង្កាត់​កែប ខេត្ត​កែប​។ ទី​២- ឈ្មោះ យ៉ាង សុភ​គ្រ័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន ម៉ូតូ​មួយ​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស​មួយ​កញ្ចប់​ធំ ទូរ​សព្ទ័​២​គ្រឿង កាត​អេ​អឹ​ម​ខេ​១​សន្លឹក បារី​១​កញ្ចប់ ដែកកេះ​១ ប​ណ្ណ័​បើកបរ​១​សន្លឹក​។ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​កាន់ កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕