ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក Facebook រិះគន់​លោក Trump លើ​ការ​ធ្វើ​អន្តោប្រវេសន៍

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក Mark Zuckerberg បាន​សម្រេចចិត្ត​ចេញ​មុខ​រិះគន់​លោក​ប្រធានាធិបតី Trump ។

ស្ថាបនិក​របស់ Facebook រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​កាលពី​ថ្ងៃ​សុក្រ ទាក់ទិន​នឹង​

សហរដ្ឋអាមេរិក ៖ លោក Mark Zuckerberg បាន​សម្រេចចិត្ត​ចេញ​មុខ​រិះគន់​លោក​ប្រធានាធិបតី Trump ។

ស្ថាបនិក​របស់ Facebook រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​កាលពី​ថ្ងៃ​សុក្រ ទាក់ទិន​នឹង​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក Trump កាលពី​ស​ប្តា​ហ៍​មុន​លើ​ការ​ធ្វើ​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន ។

លោក​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ៖ «​ដូច​មនុស្ស​ជា​ច្រើន​នៅ​ទី​នេះ ខ្ញុំ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ដោយសារ​បទបញ្ជា​នីតិប្រតិបត្តិ​នា​ពេល​ថ្មី​ៗ​នេះ​របស់​លោក​ប្រធានាធិបតី Trump » ។

លោក​បន្ត​ថា ៖ « ពួក​យើង​គួរតែ​បន្ត​បើកទ្វារ​ដល់​ជនភៀសខ្លួន និង​អ្នក​ដទៃ​ដែល​ត្រូវការ​ជំនួយ ព្រោះ​ពួក​គេ​ក៏​ជា​មនុស្ស​ដូច​យើង​ដែរ ។ ប្រសិនបើ​ពួក​យើង​បដិសេធ​មិន​ឲ្យ​ជនភៀសខ្លួន​ចូល​មក​ក្នុង​ប្រទេស នា​ប៉ុន្មាន​ទសវត្សរ៍​មុន​នោះ គ្រួសារ​របស់ Priscilla ក៏​ប្រហែលជា​គ្មាន​ថ្ងៃនេះ​ដែរ » ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​មុន​នេះ លោក Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​មួយ​ដើម្បី​ឲ្យ​មានការ​ត្រួតពិនិត្យ​ដ៏​ខ្លាំងក្លា​លើ​ជនភៀសខ្លួន ។ កាលពីដើម​ស​ប្តា​ហ៍​មុន លោក Trump ក៏​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយទៀត​ទាក់ទិន​នឹង​រឿង​ផ្តល់​អាទិភាព​ដល់​ការ​និរទេស​ជនល្មើស​ផង​ដែរ ។

លោក Zuckerberg បាន​ស្នើ​ឲ្យ​មាន​គោលនយោបាយ​អន្តោប្រវេសន៍​បើក​ទូលាយ​ជាង​នេះ  និង​មានការ​ខ្វែងគំនិត​ជាមួយ​លោក Trump ផង​ដែរ ក្នុងអំឡុងពេល​យុទ្ធនាការ​បោះ​ឆ្នោត ។

លោក Zuckerberg បាន​និយាយ​ក្នុង​កម្មវិធី​មួយ​នា​ខែមេសា ឆ្នាំ​២០១៦ ថា ៖ « យើង​មិន​គួរ​ណា​សាងសង់​ជញ្ជាំង​ទេ តែ​ពួក​យើង​អាច​សាងសង់​ស្ពាន » ។

ការ​រិះគន់​របស់​លោក Zuckerberg នា​ពេល​ថ្មី​ៗ​នេះ​បាន​លេចឡើង​បន្ទាប់​ពី​នាយក​ផ្នែក​ដំណើរការ​របស់​ហ្វេ​ស​ប៊ុ​ក​គឺ Sheryl Sandberg រិះគន់​លោក Trump ទាក់ទិន​នឹង​គោលនយោបាយ​ពន្លូតកូន ។

នាយក​ទាំង​ពីរ​របស់​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទាក់ទិន​នឹង​លោក Trump តាំងពី​ជ័យ​លា​ភី​របស់​លោក​មក​ម្ល៉េះ និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​អាច​នឹង​មាន​ចំណាប់អារម្មណ៍​ឈរឈ្មោះ​សម្រាប់​តំណែង​នយោបាយ ប៉ុន្តែ​លោក Zuckerberg បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា លោក​គ្មាន​ចំណាប់អារម្មណ៍​ទេ ៕