ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វដល់.ក​! រៀន​សុខ​ៗ​​ដក​​កាំភ្លើង​​​បា.ញ់​រះ​

7 ឆ្នាំ មុន

ម៉ិចស៊ីកូ​ ៖ តាម​ប្រភព​ពី Viral4real បាន​ឲ្យ​ដឹង​ថា សិស្ស​ប្រុស​ម្នាក់​បាន​ក្រោកឈរ​ដក​កាំភ្លើង​បា.ញ់​គ្រូបង្រៀន​ និង​មិត្ត​រួម​ថ្នាក់ ខណៈ​កំពុងអង្គុយ​​រៀន​សុខៗនោះ ។

ម៉ិចស៊ីកូ​ ៖ តាម​ប្រភព​ពី Viral4real បាន​ឲ្យ​ដឹង​ថា សិស្ស​ប្រុស​ម្នាក់​បាន​ក្រោកឈរ​ដក​កាំភ្លើង​បាញ់​គ្រូបង្រៀន​ និង​មិត្ត​រួម​ថ្នាក់ ខណៈ​កំពុងអង្គុយ​​រៀន​សុខៗនោះ ។

សិស្ស​ប្រុស​ខាងលើមាន​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​គេ​ជឿ​ថា​ មានជំងឺ​ធ្លាក់​ទឹកចិត្ត​ មុន​ពេល​​មាន​​ហេតុការណ៍​បាញ់បោះ​កើតឡើង ​។

នៅ​​​​​ក្នុង​​វី​ឌី​អូ​ដំបូង​បាន​ឱ្យ​ឃើញ​ថា គ្រូបង្រៀន​នៅ​សាលា​ភាសា Colegio Americano del Noreste ទំនង​កំពុង​ប្រមូល​ក្រដាស​ប្រឡង​ពី​សិស្ស​ ។ ស្រាប់តែ​ពេល​នោះ សិស្ស​ប្រុស​ម្នាក់​អង្គុយ​នៅ​ជ្រុង​ខាងឆ្វេង​នៃ​ថ្នាក់រៀន ដក​កាំភ្លើង​បាញ់​មិត្ត​រួម​ថ្នាក់​ម្នាក់ មុន​ពេល​ក្រោកឈរ​ឡើង​បាញ់​មនុស្ស​នៅ​ក្នុង​ថ្នាក់រៀន រួម​ជាមួយនឹង​គ្រូបង្រៀន​ផង​ដែរ ​។

សិស្ស​ដៃដល់​​​រូប​នេះ ​​មានឈ្មោះ​ថា Federico Guevara យក​កាំភ្លើង​រក​ធ្វើ​អត្តឃាត​ ក្រោយ​ពេល​បាញ់​គ្រប់​គ្នា​ក្នុង​ថ្នាក់រៀន តែ​មិន​បាន​សម្រេច ព្រោះ​អស់​គ្រាប់​ពី​ក្នុង​បង់​។ ​

សិស្ស​ដទៃ​ទៀត ដែល​មិន​ត្រូវ​គ្រាប់ បាន​រត់​ចេញពី​ក្នុង​ថ្នាក់រៀន​។ មាន​មនុស្ស​យ៉ាងតិច​បួន​នាក់ រង​របួស​ធ្ងន់ធ្ងរ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​កើតហេតុ អភិបាល​រដ្ឋ Nuevo Leon លោក Jaime Rodriguez បាន​បញ្ចេញ​ឈ្មោះ​របស់​ជនល្មើស និង ប្រាប់​ថា​មូលហេតុ​នៅ​ពីក្រោយ​ការ​បាញ់បោះ គឺ​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត ។