ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផែនការ​ និង​វិនិយោគ​ខេត្តតាកែវ​ សង្ស័យ​​​មាន​ចំណែក​១០%​ក្នុង​គម្រោង​ដេញថ្លៃ​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រាជរដ្ឋាភិបាល​បាន​ទំលាក់​លុយរាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដល់ ឃុំ សង្កាត់ទូ​ទាំង​ប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ហេ​ត្ថា​រចនាសម្ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន​ខ្លួន តាម​រយៈ​ការ​ប្រកាស​ទទួល​សំណើ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​អ្នក​ទទួល​ការ​សាងសង់ ក្នុង​ឃុំ​សង្កាត់ ជាមួយ​និង​លក្ខ​ខណ្ឌ​ផ្លូវច្បាប់​ជា​ច្រើន…

ខេត្តតាកែវ ៖ រាជរដ្ឋាភិបាល​បាន​ទំលាក់​លុយរាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដល់ ឃុំ សង្កាត់ទូ​ទាំង​ប្រទេស ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ហេ​ត្ថា​រចនាសម្ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន​ខ្លួន តាម​រយៈ​ការ​ប្រកាស​ទទួល​សំណើ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​អ្នក​ទទួល​ការ​សាងសង់ ក្នុង​ឃុំ​សង្កាត់ ជាមួយ​និង​លក្ខ​ខណ្ឌ​ផ្លូវច្បាប់​ជា​ច្រើន ក្នុង​នោះ អំពើ​ស៊ុមគ្រលុំ​ឃុបឃិត​គ្នា​ រវាង​ម្ចាស់​ក្រុមហ៊ុន ដែល​ទៅ​ចូល​រួម​ដេញថ្លៃ​ក៏​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ផង​ដែរ ​។

មិន​ខុស​នោះ​ទេ ច្បាប់​នៅ​តែ​ជា​ច្បាប់ ព្រោះ​រាល់​គម្រោង​អភិវឌ្ឍ​ឃុំ សង្កាត់ ភាគច្រើន​ក្នុង​ខេត្តតា​កែវ គឺ​ត្រូវ​បាន​មើលឃើញ​ថា ក្រុមហ៊ុន​ឃុបឃិត​គ្នា​ដេញថ្លៃ​សុទ្ធសាធ ដោយ​ដាក់​តម្លៃ​ចុះ​តិចតួច​បំផុត ហើយ​ក្រុមការងារ​លទ្ធកម្ម ឃុំ សង្កាត់ ក៏​ដូច​ជា​មន្ត្រី​ផែនការ​និង​វិនិយោគ​ខេត្ត​នៅ​តែ​ទទួល​យក​ក្នុង​ហ៊ុន​ដែល​ដេញ​បាន​នោះ​ដដែល ធ្វើ​ដូច​ជា​មិនដឹង​គេ​ឃុបឃិត​ចែក​លុយ​គ្នា​ចាយ​សោះ ។

ប្រភព​បែកធ្លាយ​ពី​ក្រុមហ៊ុន​ដែល​តែងតែ​ទៅ​ចូលរួម​ដេញថ្លៃ​បាន​និយាយ​ថា កាលណា​គម្រោង​ដេញថ្លៃ​បាន​ដោយ​ការ​ស៊ុមគ្រលុំ​ឃុបឃិត​គ្នា គឺ​ត្រូវ​បែងចែក​លុយ​ទៅ​ក្រុមហ៊ុន​នានា​ដែល​ទៅ​ហែរ​ហម​ដែរ ពិសេស​គឺ​ត្រូវ​តែ​បែងចែក​ទៅ​លោក ហេង វុ​ទ្ធី ប្រធាន​ផែនការ​និង​វិនិយោគ​ខេត្តតាកែវ​១០% មិន​ចឹ​ង​មិន​អាច​ដំណើរការ​ដោយ​រលូន​បានទេ​។

ចំពោះ​ករណី​លុយ​១០% ចូល​ទៅ​លោក​ប្រធាន​ផែនការ​និង​វិនិយោគ​ខេត្ត​នេះ បើ​ដូចដែល​ក្រុមហ៊ុន​លើក​ឡើង​មែន​នោះ ច្បាស់​ណាស់​ថា សមិទ្ធិ​ផល​ដែល​ទទួល​បាន​ពី​គម្រោង​ដេញថ្លៃ​សាងសង់​ក្នុង​ឃុំ សង្កាត់ ដោយ​ការ​ឃុបឃិត​គ្នា គឺ​ពិតជា​គ្មាន​គុណភាព គ្មាន​បទដ្ឋាន​តាម​ស្តង់ដា​បច្ចេកទេស​នោះ​ទេ ។ ដូច្នេះ សូម​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មេត្តា​ពិនិត្យ​មើល​រាល់​គម្រោង​ដេញថ្លៃ​តាម​ឃុំ សង្កាត់ ដែល​មាន​រាល់​ៗ​ឆ្នាំ​នេះ​ផង មិន​ចឹ​ង​លុយ​ជាតិ​រាប់រយ​លាន​ដុល្លារ និង​ត្រូវ​ខាតបង់​ជា​មិន​ខាន ។

ម្សិលមិញ​នេះ មិន​អាច​ទាក់ទង​បាន​ទេ តាម​ទូរស័ព្ទ​ជាមួយ​លោក​ហេង វុ​ទ្ធី ព្រោះ​នៅ​ក្រៅ​តំបន់​សេវា ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ