ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ថា ឧកញ៉ា ឌួ​ង ឆាយ ទើប​ចេញពី​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ តែ​លោក​ឧកញ៉ា​ថា មិនមែន​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​បាន​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ម៉ាក Roll Royce បើកបរ​ដោយ​លោក​ឧកញ៉ា ឌួ​ង ឆាយ បង្ក​ឲ្យ​មានការ​ …

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​បាន​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ម៉ាក Roll Royce បើកបរ​ដោយ​លោក​ឧកញ៉ា ឌួ​ង ឆាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ ចំណុច​មុខ​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក Roll Royce ពណ៌​ស អត់​ស្លាក់​លេខ បើកបរ​ដោយ​លោក​ឧកញ៉ា ឌួ​ង ឆាយ និង​ភរិយា បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ហង មឹង អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​សឡា ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​បើក​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​)​គោលបំណង​ទៅ​ក្លឹ​ប​វើ​ល​ដាន់ បាន​បើក​ទៅ​ប៉ះ​ជាមួយ​រថយន្ត ម៉ាក Roll Royce បណ្តាល​ឲ្យ​រថយន្ត​រលាត់​ថ្នាំ​ចំហៀង​ខាងឆ្វេង ផ្នែក​ខាងក្រោយ​តិចតួច ។

បើ​តាម​សម្តី​បុរស​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ បាន​ឲ្យ​ដឹង​ថា គាត់​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​គោលបំណង​ទៅ​ក្លិប​វើ​ល​ដាន់ ហើយ​ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ម៉ាក Roll Royce ខាងលើ​បាន​បើក​ចេញពី​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង់ បណ្តាល​ឲ្យ​ទៅ​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​តែ​ម្តង ។

ចំណែក​លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​ឲ្យ​ដឹង​ថា រូប​លោក និង​ភរិយា មិនមែន​ទើបតែ​ចេញពី​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង់ នោះ​ទេ គឺ​រូប​លោក​បាន​បើករថយន្ត​ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉ឺ​ម៉ក​ម៉ូតូ​ខាងលើ​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ហើយ​បើក​មក​កណ្តាលផ្លូវ​មក​ប៉ះ​រថយន្ត​របស់​លោក​បណ្តាល​ឲ្យ​រលាត់​ថ្នាំ​តិចតួច​ចំ​ហៀ​ខាងឆ្វេង​ផ្នែក​ខាងក្រោយ ហើយ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មិន​ត្រឹមតែ​មិន​សុំ​ទោស​លោក​ទេ ថែម​ទាំង​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ និង​ស្ទុះ​មក​ប្រុង​វាយ​លោក​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ បុរស​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ រួម​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ត​ម៉ាក Roll Royce ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​លោក​ឧកញ៉ា ឌួ​ង ឆាយ និង ភរិយា បាន​ឡើង​ជិះ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ផ្សេង​ទៀត​ទៅ​បាត់ ៕