ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ចូល​ប្រទេស​វិញ

1 ឆ្នាំ មុន

លោក សម រ​ង្ស៊ី អ្នកនយោបាយ​ប្រឆាំង​បាន​និយាយ​ថា លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា តាម​ការ​កោះហៅ​របស់​តុលាការ ។ ប៉ុន្តែ​ទន្ទឹម​នោះ លោក​ក៏​បាន​ដាក់​លក្ខខណ្ឌ​ផង​ដែរ សម្រាប់​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ…

លោក សម រ​ង្ស៊ី អ្នកនយោបាយ​ប្រឆាំង​បាន​និយាយ​ថា លោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា តាម​ការ​កោះហៅ​របស់​តុលាការ ។ ប៉ុន្តែ​ទន្ទឹម​នោះ លោក​ក៏​បាន​ដាក់​លក្ខខណ្ឌ​ផង​ដែរ សម្រាប់​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ ។

តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​នោះ លោក សម រ​ង្ស៊ី បាន​និយាយ នៅ​ថ្ងៃ​ទី​២៣ ខែសីហា​ថា​« ខ្ញុំ​សូម​ជម្រាប​ដល់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ម្តងទៀត​ថា​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​សវនាការ តុលាការ​ទីក្រុង​ភ្នំពេញ ស្រប​តាម​ដីកា​នានា​របស់​តុលាការ​នេះ​… »​។

លោក សម រ​ង្ស៊ី បាន​និយាយ​បែប​នេះ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីការ​កោះហៅ​រូប​លោក និង​អ្នកនយោបាយ​ចំនួន​៣៣​នាក់​ផ្សេង​ទៀត​ចូល​តុលាការ​ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ក្នុង​សំណុំរឿង​នៃ​បទចោទប្រកាន់​ក្បត់ជាតិ ។

ទោះបីជា​លោក សម រ​ង្ស៊ី​បាន​ប្រកាស​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ក្តី ប៉ុន្តែ រូប​លោក​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​នោះ ។ លក្ខខណ្ឌ​ទាំង​បី​នោះ​រួម​មាន ទី​មួយ គឺ​ដក​បម្រាម​ដែល​ហាមឃាត់ មិន​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិន​អោយ​ដឹក​រូប​លោក​ចូល​ប្រទេស ។ ទី​ពីរ ដក​បម្រាម​ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​ថៃ មិន​អនុញ្ញាត​អោយ​លោក​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក​ដោយ​ឆ្លងកាត់​ដែនដី​ប្រទេស​ថៃ ។ និង​ទី​បី ដក​បម្រាម​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​មក​ទទួល​រូប​លោក​ពេល​លោក​វិល​ត្រឡប់​ចូល​កម្ពុជា​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា លោក សម រ​ង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​មិនមែន​មក​ពី​ការ​ហាមឃាត់​ណាមួយ​ឡើយ ប៉ុន្តែ​លោក សម រ​ង្ស៊ី ខ្លួនឯង​ខ្វះ​ភាព​ក្លាហាន​នឹង​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់ ។

ចំណែក​អ្នក​តាមដាន​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​កត់​សម្គាល់ថា លោក សម រ​ង្ស៊ី​បាន​ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​ជា​ច្រើន​ដង​កន្លង​មក ប៉ុន្តែ​នៅ​ទីបំផុត លោក​មិន​បាន​វិល​ត្រឡប់​ចូល​ប្រទេស វិញ​ដូច​ការ​អះអាង​របស់​លោក​ឡើយ​។

ដូច្នេះ ការ​អះអាង​លើក​នេះ​ក៏​នឹង​ដូច​លើក​មុន​ៗ​ដែរ ។ ពោល គឺ​លោក សម រ​ង្ស៊ី នឹង​មិន​ហ៊ាន​វិល​ចូល​ប្រទេស​វិញ​ដូច​សម្តី​របស់​គាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ