ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ម្នាក់​រស់នៅ​ជាមួយ​សព​ប្អូនស្រី​ជា​ច្រើន​ឆ្នាំ

7 ឆ្នាំ មុន

វេ​ប​សាយ​«The Washington Post»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នក​រស់នៅ​តំបន់​ប្រ៊ូ​ក​លី​ន ក្បែរ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា លោកយាយ​ម្នាក់​រស់នៅ​ជាមួយ​សព​ប្អូនស្រី​

វេ​ប​សាយ​«The Washington Post»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នក​រស់នៅ​តំបន់​ប្រ៊ូ​ក​លី​ន ក្បែរ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា លោកយាយ​ម្នាក់​រស់នៅ​ជាមួយ​សព​ប្អូនស្រី​ក្នុងផ្ទះ​មួយ អស់​រយៈពេល​ជា​ច្រើន​ខែ ។

លោកយាយ Lynda Waldman អាយុ​៧៤​ឆ្នាំ និង Hope Wheaton អាយុ​៦៧​ឆ្នាំ ជា​ប្អូនស្រី​រស់នៅ​ក្នុងផ្ទះ​មាន​តម្លៃ​ប្រហែល​១,២​លាន​ដុល្លារ ។ ទោះបីជា​ផ្ទះ​មាន​តម្លៃ​ថ្លៃ​បែប​ណា​ក៏​ដោយ ប៉ុន្តែ​តាំងពី​ជាង​១​ឆ្នាំ​កន្លះ​កន្លង​មក ស្មៅ​ដុះ​ជុំវិញ​ផ្ទះ​ហាក់ដូចជា​គ្មាន​មនុស្ស​រស់នៅ ។

លោកស្រី​ហែ​រ៉េ​ត អា​ឡែ​ន អ្នក​ជិតខាង​ម្នាក់​និង​ជា​អ្នក​រាប់អាន​២​នាក់​បងប្អូន​នោះ​ធ្លាប់​សួរនាំ​លោកយាយ Lynda ថា​ហេតុ​អ្វី​បានជា​មិនឃើញ Hope ជា​ប្អូនស្រី ប៉ុន្តែ​គាត់​មិន​ឆ្លើយ​តប​ទេ ។

អ្នក​ជិតខាង​បញ្ជាក់​ថា ស្ត្រី​ទាំង​២​នាក់​នោះ ជា​អ្នក​រួសរាយ​រាក់ទាក់ ធ្លាប់​និយាយ​លេងសើច​សប្បាយ​រីករាយ​ជាមួយ​អ្នក​ជិតខាង ។ ក្រោយមក​ពួក​គាត់​ស្រាប់តែ​លែង​រាប់រក​ជាមួយ​អ្នក​ខាងក្រៅ ដោយ​មិនដឹង​មូលហេតុ​ទេ ។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ពី​ស្ត្រី​២​នាក់​បងប្អូន​នោះ ដោយ​ចូល​ឆែកឆេរ​ក្នុងផ្ទះ ហើយ​ជួប​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ គឺ​ឃើញ​សព​របស់​ស្ត្រី​ឈ្មោះ Hope ដេក​នៅ​ក្រោម​តុ​ក្នុង​ផ្ទះបាយ ។ អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា សាកសព​ស្ថិត​ក្នុង​សភាព​រលួយ ហើយ​របស់របរ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ ។ ស្ត្រី​នោះ​ទំនង​ស្លាប់​នៅ​រដូវក្តៅ​២០១៦ ហើយ​លោកយាយ Lynda រស់នៅ​ជាមួយ​សព​របស់​ប្អូនស្រី​តាំងពី​ពេល​នោះ​មក ។

តាម​ការ​ពិនិត្យ​សាកសព​បញ្ជាក់​ថា គ្មាន​របួស​ស្នាម​លើ​រាង​កាយ ឬ​បង្កហេតុ​ខុសច្បាប់​អ្វី​ទេ ។ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ដំណើរការ​ស៊ើបអង្កេត​បន្ត ៕