ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រថុយបើកឡាន​​ពេល​ភ្លៀងខ្លាំង ជួបគ្រោះ​នៅទំនប់ថ្ពង របួស និង​បាត់ខ្លួន ៤នាក់​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ នេះជា​គ្រោះថ្នាក់​ថ្មី​ម្តងទៀត​ ​ខណៈ​មាន​​រថយន្ត​ស៊េរី​ទំនើប​​មួយ​​គ្រឿង​រអិល​ធ្លាក់​ពីលើ​

ខេត្តក្រចេះ​ ៖ នេះជា​គ្រោះថ្នាក់​ថ្មី​ម្តងទៀត​ ​ខណៈ​មាន​​រថយន្ត​ស៊េរី​ទំនើប​​មួយ​​គ្រឿង​រអិល​ធ្លាក់​ពីលើ​ខ្នង​ទំនប់​ចូល​ទឹក​ប្រឡាយ​ និង​ត្រូវ​ទឹក​ហូរ​​កួច​​រថយន្ត​បង្ក​អោយ​មាន​អ្នក​រង​របួស ​និង​បាត់​ខ្លួន​គ្រា​ធ្លាក់​ភ្លៀង​ខ្លាំង ទឹកជន់​​យ៉ាង​គំហុក​កាត់​ខ្នង​ទំនប់​ ស្ថិត​នៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

ជាក់ស្តែង ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ សីហា ឆ្នាំ ២០២២​មានការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ភូមិ​ឃុំ​ខាងលើ​បង្កឱ្យ​​ទំ​នប់​ទឹក​ហក់​ឡើង​ខ្ពស់​ និង​ហូ​រ​ឆ្លងកាត់​ខ្នង​ទំនប់ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​បើកបរ​លើ​ខ្នង​ទំនប់​ដោយ​មិន​នឹក​ស្មាន និង​ទប់​លំនឹង​មិន​ជាប់​ក៏​រអិល​ធ្លាក់​ពីលើ​ខ្នង​ទំនប់​ចូលទឹក​​ប្រឡាយ​ និង​ត្រូវ​ទឹក​ហូរ​កួច​​រថយន្ត​ទៅ​តាម​ខ្សែទឹក​ប្រមាណ​ជា១០០​ម៉ែត្រ​ បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​ក្នុង​រថយន្ត​ខ្លះ​គេច​ផុត​ពី​គ្រោះថ្នាក់​ និង​ខ្លះ​ត្រូវ​បាត់​ខ្លួន​រក​ពុំ​ទាន់​ឃើញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្នួល បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​គ្នា​ចំនួន​៤​នាក់​​ជិះ​ក្នុង​​រថយន្ត​មួយគ្រឿង ម៉ាក​ព្រូស ពណ៌​ទឹក​ប្រាក់ ស៊េរី​ឆ្នាំ​២០០៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AY-៨៤៤៨​ ​ខណៈ​​ជន​រង​គ្រោះ​ចំនួន​​៣​នាក់​បាន​ចេញពី​រថយន្ត​និង​ហែល​ទឹក​ឡើងគោក​ ចំ​ណែក​ម្នាក់​ទៀត​មិនដឹង​ថា​នៅ​ក្នុង​រថយន្ត​ ឬ​ត្រូវ​ទឹក​ហូ​រកួច ។ ​​

តាម​ប្រភព​ដដែលបាន​​បន្ត​ថា​ ក្រោយ​កើតហេតុ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ខ្សែទាញ​រថយន្ត​មក​​លើគោក​ និង​តាម​រក​អ្នក​បាត់​ខ្លួន​ដែរ តែ​រហូត​មក​ទល់​រសៀល​នេះ​នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ទេ​ខណៈ​ជន​រង​គ្រោះ៣​នាក់​ដែល​រួច​ផុត​ពី​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​។

នគរបាល​ស្រុក​អោយ​ដឹ​ង​ថា ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ ​រួម​មាន ១-ឈ្មោះ ឈួ​ន រត​នះ ភេទ ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​ជា​អ្នកបើកបរ ២-​ឈ្មោះ ខឹ​ម វី​ណា ភេទប្រុស អាយុ​៣១​ឆ្នាំ​ ៣-​ឈ្មោះ អ៊ុ​ច សុភា ភេទ ប្រុស អាយុ​៣១​ឆ្នាំ អ្នក​ទាំង​៣រង​របួសស្រាល​។​ចំណែក​អ្នក​បាត់​ខ្លួន​ម្នាក់​ឈ្មោះ ទិ​ត្យ មេ​សា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ កំពុង​ស្ថិត​ក្នុង​ការ​តាម​រក​នៅឡើយ​។

​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​អំពី​មូលហេតុ​ថា​ មុន​ពេល​កើតហេតុ​ ក្រុម​ជន​រងគ្រោះ​ទាំង​៤​នាក់​ខាងលើ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​លុះ​រំលង​អា​ធ្រា​ត្រ​មេឃ​ភ្លៀង​ខ្លាំង​ក៍​ប្រថុយ​បើកបរ​ទាំង​ភ្លៀង​មក​ដល់​ចំណុច​កើតហេតុ​ក៍​ជួប​គ្រោះ​អកុសល​បែប​នេះ​តែម្តង​។

ទាក់ទិន​​នឹង​ករណី​​ខាងលើ​នេះ​ គួរ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​រថយន្ត​ធ្លាក់ពីលើ​ខ្នង​ទំនប់​ចូល​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​និង​​បាត់ខ្លួន​ ក្រៅពី​នោះ​ក៏​មាន​ម៉ូតូ​មួយ​ចំនួន​ធ្លាប់​ត្រូវ​កម្លាំង​ទឹក​ហូ​រអិល​ធ្លាក់​ចូល​ក្នុង​ទឹក​នៅ​ចំណុច​ទីតាំង​នោះ​ដែរ ។

ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ស្នើ​សុំ​ទៅ​ដល់​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​គួរ​ជួសជុល​និង​រៀ​ចំ​ធ្វើ​ជា​បង្កាន់ដៃ​នៅ​លើ​ខ្នង​ទំនប់ ​ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​កុំអោយ​មាន​ករណី​នេះ​កើត​ឡើងជា​បន្តបន្ទាប់​ទៀត​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ