ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង នៅ​ស្ទឹងសែន ដល់ចំណុច​ប្រកាសអាសន្ន និង​លិចស្រូវ​ជាង ៣០០០ហិកតា

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនមេ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឱ្យ​ទឹក​ស្ទឹងសែន បន្តហក់ឡើង រហូតដល់ចំណុច​ប្រកាសអាសន្ន។ ជំនន់ទឹកភ្លៀង នៅស្ទឹងសែន ក៏បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ…

ខេត្តកំពង់ធំ៖ ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនមេ បានបង្កឱ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឱ្យ​ទឹក​ស្ទឹងសែន បន្តហក់ឡើង រហូតដល់ចំណុច​ប្រកាសអាសន្ន។ ជំនន់ទឹកភ្លៀង នៅស្ទឹងសែន ក៏បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ ចំនួន ៣.៣ ៥០ហិចតា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយទេ។

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក​ ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ​ស្ថានភាពដំណាំស្រូវ​របស់ពលរដ្ឋប្រមាណ ១០ ៥ហិចតា នៅសង្កាត់ព្រៃអូរគន្ធរ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរងការខូចខាតដោយ​ជំនន់ទឹកភ្លៀង​។

ទន្ទឹមនោះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពី​ស្ថានភាពទឹកជំនន់ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹក​របស់បងប្អូន​ប្រជាពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវ សម្រាប់បង្កបង្កើនផល នៅពេលទឹកស្រកទៅវិញ ព្រមទាំង​បន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវមាន​ការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់ បន្ត​ហក់ឡើងដល់ចំណុចប្រកាស​អាសន្ននេះ៕ សុខ សរ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ