ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ខ្សាច់​បុក​គ្នាជាមួយម៉ូតូ ស្លា.ប់​បុរស​ម្នាក់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​វ៉ា​រថយន្ត​កុងតឺន័រ​ដែល​ចត​នៅ​លើ​ចិញ្ចើមថ្នល់ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ …

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​វ៉ា​រថយន្ត​កុងតឺន័រ​ដែល​ចត​នៅ​លើ​ចិញ្ចើមថ្នល់ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ច​ម្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

តាម​របាយការណ៍​របស់​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ ផុង កែវ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-4393​។

របាយការណ៍​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​រថយន្ត​កុងតឺន័រ​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ដែល​ចត​នៅ​ស្ងៀម​លើ​ចិញ្ចើមថ្នល់ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ហ ០១២០ ភព​៣ ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ជាប់​ទាំង​ម៉ូតូ​ទាំង​មនុស្ស​នៅ​ក្រោម​រថយន្ត​អូស​ប្រហែល​១០​ម៉ែត្រ​ទើប​អស់​ល្បឿន បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដាច់ខ្យល់​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​នឹង​កន្លែង ។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​ដឹក​ខ្សាច់​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​កុងតឺន័រ​ដែល​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​បាត់​ដែរ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​ជំនាញ​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​លើក​ដែក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕