ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​នៅ​តំបន់​មួយ​ចំនួន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង ដែល​កំពុង​ទទួល​រង​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ប្រព័ន្ធ​សម្ពោធ​ទាប (ITCZ) ដែល​កើត​ឡើងជា​ថ្មី​អូស​បន្លាយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​-​វៀតណាម និង​ប្រទេស​ឡាវ បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន

ខេត្តឧត្តរមានជ័យ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង ដែល​កំពុង​ទទួល​រង​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ប្រព័ន្ធ​សម្ពោធ​ទាប (ITCZ) ដែល​កើត​ឡើងជា​ថ្មី​អូស​បន្លាយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​-​វៀតណាម និង​ប្រទេស​ឡាវ បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​យើង ហើយ​ក្នុង​នោះ​ក៏​មាន​ខេត្តឧត្តរមានជ័យ ដែល​មាន​ស្ថានភាព​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ខេត្ត​ផង​ដែរ​។

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ ដែល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) នឹង​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២​។

បើ​តាម​លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ​ថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០២២ ក្នុង​កម្រិត ១៧៦,៥ ម​ម នៅ​តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក និង​ភ្លៀង​បាន​គ្របដណ្តប់​តាម​បណ្តាល​ក្រុង​-​ស្រុក នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​។ ក្នុង​នោះ​ដែរ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​ជាប់​នឹង​តំបន់​ជួរ​ភ្នំ​ដងរែក បាន​ទទួល​រង​សម្ពោធ​លំហូរ​ទឹកធ្លាក់​ពីលើ​ភ្នំ និង​លំហូរ​ទឹក​មក​ពី​តំបន់​នានា ផ្នែក​ខាងលើ នៃ​ខេត្តព្រះវិហារ ដោយ​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង ជន់​លិច​តំបន់​មួយ​ចំនួន​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ តែ​ពុំ​ទាន់​មាន​បង្ក​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តឧត្ដរមានជ័យ លោក និង​ក្រុមការងារ បាន​ត្រៀមលក្ខណៈ​ជា​ស្រេច នូវ​សម្ភារៈ​បច្ចេកទេស​គ្រឿងចក្រ និង​មធ្យោបាយ ដើម្បី​អន្តរាគមន៍​រំដោះ​ទឹក​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ឬ​ក៏​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​ផ្សេង​ៗ​ទៀត ក្នុង​ខេត្តឧត្តរមានជ័យ ក្នុង​ការ​បញ្ចៀស​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​ស្រប​ពេល​បច្ចុប្បន្ន​នេះ មេឃ​នៅ​តែ​បន្ត​ធ្លាក់​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ