ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំតែបាន​​តុក្កតា​​សិច កុំ​អី​អស់រលីង​​​…

7 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា ចោរ​ចូល​គាស់​ផ្ទះ​មួយ តែ​ត្រូវ​បាន​បន្លាច​ដោយ​តុក្កតា​ស្រី​អង្គុយ​នៅ​សា​ឡុ​ង ដោយ​ត្រូវ​ចោរលួច​ប្រាក់​បាន​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ព្រោះ​ស្មាន​តែ​មាន​មនុស្ស​កំពុង​អង្គុយ​នៅ​ទីនោះ ។

អង់គ្លេស ៖ តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា ចោរ​ចូល​គាស់​ផ្ទះ​មួយ តែ​ត្រូវ​បាន​បន្លាច​ដោយ​តុក្កតា​ស្រី​អង្គុយ​នៅ​សា​ឡុ​ង ដោយ​ត្រូវ​ចោរលួច​ប្រាក់​បាន​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ព្រោះ​ស្មាន​តែ​មាន​មនុស្ស​កំពុង​អង្គុយ​នៅ​ទីនោះ ។

វិចិត្រករ Derrick Thompson ដឹង​ថា ហាង​របស់​លោក ត្រូវ​បាន​ជួយ​សង្គ្រោះ​ផុត​ពី​ការ​លួច​បាន​សម្រេច ដោយសារ​តុក្កតា​សិច​ឈ្មោះ Shela Louise ដែល​ជា​តុក្កតា​សិច​ខ្ពស់ និង​មាន​សក់​ពណ៌​ទង់ដែង នៅ​លើ​សា​ឡុ​ង​។ លោក Derrick អាយុ​៤២​ឆ្នាំ បាន​ទិញ Shela កាលពី​ឆ្នាំ​មុន ហើយ​យក​នាង​មក​ដាក់​តាំងនៅ​លើ​សា​ឡុ​ង​ក្នុង​ហាង​របស់​លោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​។

លោក​ជឿ​ថា Shela តំណាង​ឲ្យ​មិត្ត​ស្រី​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​រូបរាង​របស់​នាង​ដូច​ទៅ​នឹង​មនុស្ស ហើយ​អាច​ធ្វើ​ឲ្យ​ចោរ​ភ័យ​ស្មាន​តែ​ជា​មនុស្ស ។ ពួក​ចោរ​ទាំងនោះ យក​លុយ​បាន​ត្រឹមតែ​១០០០​ផោន​នោះ​ទេ ។ ប្រសិនបើ​គ្មាន Shela នៅ​អង្គុយ​លើ​សា​ឡុ​ង​ទេ​នោះ ចោរ​ប្រហែល​យក​អស់ពី​ហាង​តែ​ម្តង​។

ជា​ពិសេស​ទៅ​ទៀត​នោះ លោក Derrick បាន​បង្កើត​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​តុក្កតា​សិច Shela ថែម​ទៀត​ផង​។ លោក​បាន​ទទួល​សារ​សុំ​ស្នេហ៍​ជា​ច្រើន​ពី​បណ្តា​ប្រុស​នៅ​អា​មេ​រិ​ក អាស៊ី និង​លោក​ខាងកើត​កណ្តាល ។ នៅ​ពេល​នេះ Shela មាន Friend ក្នុង​ហ្វេ​ស​ប៊ុ​ក​ដល់​ទៅ​១៥០០​នាក់ ហើយ Follower ដល់​ទៅ ២៥០​នាក់ មក​ពី​អង់គ្លេស អា​មេ​រិ​ក អាស៊ី និង​លោក​ខាងកើត​កណ្តាល​។

មាន​មនុស្ស​មិន​តិច​ទេ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​គិត​ថា នាង​គឺជា​មនុស្ស​មែនទែន ។ ពួក​គេ​តែងតែ comment ញ៉ែ​សរសើរ មិន​ដាច់​ពី​មាត់ ដែល​ធ្វើ​ឲ្យ លោក Derrick ឆ្លើយ​តប​ទៅ​វិញ​ដោយ​ប្រាប់​ថា នាង​មាន​ប្តី​ហើយ​។ ជួនកាល​ដល់​ថ្នាក់​ប្រាប់​គេ​ថា លោក​គឺជា​បងប្រុស​របស់​នាង ៕