ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​យំ​រហូត​សន្លប់ ខណៈ​ឃើញ​ប្តី​បែប​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំសោក​បោក​ខ្លួន​រហូត​សន្លប់​ខ្លួនឯង ខណៈ​ឃើញ​ប្តី​របស់​ខ្លួន​ត្រូវ​រថយន្ត​បុក និង​កិន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំសោក​បោក​ខ្លួន​រហូត​សន្លប់​ខ្លួនឯង ខណៈ​ឃើញ​ប្តី​របស់​ខ្លួន​ត្រូវ​រថយន្ត​បុក និង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​៥០៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផាត សុ​គ​ន្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រែ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០១ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ប ០៧៥៨ ភព​១ ជិះ​គ្នា​២​នាក់​ប្អូនថ្លៃ​ប្រុស​ឌុ​ប​បងថ្លៃ​ប្រុស ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​១៩៩៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-៦៦៦៤ ជិះ​ដោយ​ស្ត្រី​២​នាក់ និង​រ៉ឺ​ម៉កម៉ូតូ​១​គ្រឿង​ទៀត ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ ១C-៣៦៣១ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ស្រប គ្នា​ពី​កើត​ទៅ​លិច តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៦៦២៣ ជិះ​ដោយ​បុរស​៤​នាក់ បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ​លេខ​៥០៨ បំណង​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​លេខ​២៧១ តែ​រថយន្ត​បើក​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ពេញទំហឹង ហើយ​បន្ត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ទៀត ប៉ុណ្ណឹង​ហើយ​រថយន្ត​នៅ​តែ​មិន​ទន់​អស់​ល្បឿន​ទៀត បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ទើរ​កង់​មួយ​ចំហៀង​នៅ​លើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ធ្វើ​ឲ្យ​ម៉ូតូ​ស្ត្រី​ជិះ​២​នាក់​ខូចខាត​តិចតួច ម្ចាស់​ម៉ូតូ​រង​របួសស្រាល ចំណែក​ម៉ូតូ​ដែល​ជិះ​២​នាក់​បងប្អូន​ថ្លៃ​ត្រូវ​រថយន្ត​កិន​ពីលើ​ខូចខាត​ទាំងស្រុង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់ ឯ​បងថ្លៃ​ដែល​រួម​ដំណើរ​ពីក្រោយ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មក​ដល់​កន្លែង​កើតហេតុ ឃើញ​បុរស​ជា​ប្តី​ត្រូវ​រថយន្ត​បុក​ហើយ​កិន​ស្លាប់​បាត់​បែប​នេះ បាន​យំសោក​បោក​ខ្លួន​រហូត​សន្លប់​សន្លប់ ចំណែក​អ្នក​រង​របួសស្រាល​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅផ្ទះ​រៀង​ៗ​ខ្លួន រីឯ​អ្នក​បើករថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​អស់ នៅ​សល់​តែ​រថយន្ត​បង្ក ម៉ូតូ​រង​គ្រោះ​២​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕