ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ​.​ង​ស៊ីសង​កំពុង​រីក​ដូច​ផ្សិត​… ចុះ​បង្ក្រាប​ឱ្យ​គ្រាន់តែ «​ល្អមើល​» ព្រោះ​វា «​ល្អស៊ី​»

1 ឆ្នាំ មុន
  • កណ្តាល

ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​មាន​ដូច​ជា ៖ បៀរ អាប៉ោង ឆ្នោត​វៀតណាម (​កន្ទុយ​លេខ​) ជា​ពិសេស​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​អន​ឡាញ កំពុង​តែ​ពេញ​និយម​រីក​ដូច​ផ្សិត​នៅ​ក្នុងស្រុក

ខេត្តកណ្ដាល ៖ ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​មាន​ដូច​ជា ៖ បៀរ អាប៉ោង ឆ្នោត​វៀតណាម (​កន្ទុយ​លេខ​) ជា​ពិសេស​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​អន​ឡាញ កំពុង​តែ​ពេញ​និយម​រីក​ដូច​ផ្សិត​នៅ​ក្នុងស្រុក​កៀនស្វាយ បែរជា​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប ដោយ​សង្ស័យ​ថា​ទទួល​បាន​លាភសក្ការៈ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ដែល​ជា​អាណា​ព្យាបាល ប្ដី​ឬ​ប្រពន្ធ មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ទាំងនេះ ធ្វើ​អោយ​កូន​ៗ និង​ប្ដី​ឬ​ប្រពន្ធ​របស់​ពួក​គាត់ វក់​វង្វេង​នឹង​ល្បែ​.​ង​ស៊ីសង​ទាំងនេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ភ្លេចភ្លាំង លេង​ទៅ​ធ្វើ​ការងារ រកស៊ី​ចិញ្ចឹមជីវិត​នោះ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ទីតាំង​ល្បែ​.​ង​ស៊ីសង​ទាំងនេះ បាន​បើក​ដំណើរការ​លេង​លក្ខណៈ​បើកចំហរ​យ៉ាង​រលូន​សឹង​ទូ​ទាំង​ឃុំ ក្នុងស្រុក​កៀនស្វាយ​។ ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ទាំងនេះ​ហើយ ដែល​ជា​ឬ​ស​គល់​នៃ​បទល្មើស​ចោរកម្ម ដូច​ជា លួច​កា​.​ប់​ចាក់ ឆក់​ប្លន់ និង​អំពើ​ហិ​.​ង្សា​ជាដើម​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល គឺ​កើត​មាន​ករណី​ចោរកម្ម ស្ទាក់​កា​.​ប់​ប្លន់​យក​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​៥​នាក់ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

គួរ​រំលឹក​ថា កន្លង​មក សម្ដេច​ក្រឡាហោម​ស ខេ​ង នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ធ្លាប់​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​ទូ​ទាំង​ប្រទេស ត្រូវ​តែ​បង្ក្រាប​រាល់​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ កុំ​ឲ្យ​មានការ​យោគយល់​ឡើយ ដើម្បី​ធានា​សុខ​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​មាន​ភាព​កក់ក្តៅ​ឱ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។

ជុំវិញ​ករណី​នេះ លោក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ ក៏​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ចាំ​រូប​លោក​បញ្ជា​អោយ​កម្លាំង​ប៉ុស្តិ៍​ចុះ​ទៅ​បង្ក្រាប និង​ធ្វើ​កិច្ច​ស​ន្សា​។ ប៉ុន្តែ​ការ​ចុះ​បង្ក្រាប និង​ធ្វើ​កិច្ចសន្យា​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ គឺ​ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​ស៊ីសង​ទាំងនោះ ហាក់បីដូចជា​មិន​ខ្លាចញញើត​នឹង​សមត្ថកិច្ច​បន្តិច​សោះឡើយ
ក្រោយ​ពេល​សមត្ថកិច្ច​ចេញ​ផុត ក៏​ប្រមូលផ្តុំ​គ្នា​លេង​លើស​ដើម​បន្ត​ទៀត​។

បើ​តាម​អ្នកស្រុក​ថា គេ​ចុះ​បង្ក្រាប​គ្រាន់តែ​ឱ្យ «​ល្អមើល​» ព្រោះ​ជា​រឿង «​ល្អស៊ី​» សម្រាប់​អាជ្ញាធរ​ទីនោះ​ប៉ុណ្ណោះ កុំ​ថា​រាស្ត្រ​ល្ងង់​… ហេ​! ហេ​!