ទុក្ខស្ត្រីប្តីកាន់លុយ ? សុំលុយមកលេងភ្នំពេញមិនបានផឹកថ្នាំពុលសម្លា.ប់ខ្លួន
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដោយសារខឹងប្ដីមិនឲ្យលុយទៅលេងនៅភ្នំពេញ បានផឹកថ្នាំពុលស្លា.ប់កាលពីវេលាម៉ោង១១និង២៣នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដោយសារខឹងប្ដីមិនឲ្យលុយទៅលេងនៅភ្នំពេញ បានផឹកថ្នាំពុលស្លា.ប់កាលពីវេលាម៉ោង១១និង២៣នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ដោយសារខឹងប្ដីមិនឲ្យលុយទៅលេងនៅភ្នំពេញ បានផឹកថ្នាំពុលស្លាប់កាលពីវេលាម៉ោង១១និង២៣នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយគ្រូពេទ្រមិនអាចជួយសង្គ្រោះបាន ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនេះឈ្មោះសុទ្ធ សុផាលីស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ។ ស្ត្រីរូបនេះបានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ ខែមករា ដោយសារខឹងប្ដីរបស់ខ្លួនដែលមិនព្រមឲ្យលុយទៅលេងនៅភ្នំពេញ ។ ក្រោយពេលផឹករួចភ្លាមស្ត្រីរូបនេះមិនទាន់ស្លាប់ទេ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនាងក៏ស្លាប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ។ វាពិតជាកម្ររស់ណាស់ សម្រាប់អ្នកផឹកថ្នាំបាញ់សម្លាប់ស្មៅព្រោះជាថ្នាំពុលខ្លាំង ។
បើតាមសាច់ញាតិបាននិយាយប្រាប់សមត្ថកិច្ចថា ស្ត្រីរូបនេះចង់ទៅលេងនៅភ្នំពេញ ហើយបានសុំលុយប្ដីដើម្បីធ្វើសោហ៊ុយនិងចាយវាយ ។ ប៉ុន្តែប្ដីមិនបានឲ្យលុយទៅប្រពន្ធតាមការសុំឡើយ ទើបប្រពន្ធខឹងក៏ផឹកថ្នាំបាញ់ស្មៅដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ភ្លាមទេ គឺរហូតដល់ថ្ងៃទី២១ ខែមករា ទើបស្លាប់ ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យមកដល់ផ្ទះវិញទើបស្លាប់ ។ មន្ត្រីជំនាញបានចុះទៅពិនិត្យសព ហើយធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ